សកម្មភាពជាច្រើនក្នុងខែកម្មករឆ្នាំ ២០២៣

(VOVWORLD) - ដើម្បីជួយជ្រោមជ្រែងខែកម្មករ អង្គការសហជីពនៃទីក្រុងហូជីមិញ បានដាក់ចេញគោលដៅបង្កើតបណ្ដាញទំនាក់ទំនងដើម្បីស្តាប់មតិ សំណើររបស់សមាជិកសហជីព និងពលករ; រៀបចំជំនួបសំណេះសំណាលនិងប្រាស្រ័យរវាងថ្នាក់ដឹកនាំទីក្រុង និងកម្មករ; ព្រមទាំងជួយឧបត្ថម្ភសមាជិកសហជីព និងកម្មករដែលមានស្ថានភាពលំបាកផងដែរ។
សកម្មភាពជាច្រើនក្នុងខែកម្មករឆ្នាំ ២០២៣ - ảnh 1ទិដ្ឋភាពនៅពិធីបំផុសខែកម្មករឆ្នាំ២០២៣ - បើកសប្ដាហ៍វប្បធម៌ - កីឡា - កម្មករ និយោជិក ពលករ នៅទីក្រុង Hai Phong។ (រូបថត៖ haiphong.gov.vn)

កាលពីថ្ងៃទី ២២ ខែមេសា នៅទីក្រុង Hai Phong សហព័ន្ធសហជីពទីក្រុង Hai Phong បានប្រារព្ធពិធីបំផុសខែកម្មករឆ្នាំ ២០២៣។ នៅកម្មវិធី សហព័ន្ធសហជីពទីក្រុង Hai Phong បានប្រគល់ជូនអំណោយនិងប្រាក់ឧបត្ថម្ភចំនួនជាង ៤០០០ ចំណែកដល់សមាជិកសហជីព កម្មករ និងនិយោជិកទីក្រុង; ប្រគល់ផ្ទះ “ដំបូលកក់ក្ដៅនៃសហជីព” ចំនួន ១៥ ខ្នង; ជូនសំបុត្រទិញទំនិញក្នុងតម្លៃ 0 ដុងចំនួន ១០០០ សន្លឹក… ដែលមានតម្លៃសរុបប្រហែល ៤,៥៨ ពាន់លានដុង (ប្រហែល ១៩៥ ពាន់ដុល្លារ)។

កាលពីថ្ងៃទី ២២ មេសា ផងដែរ នៅទីក្រុងហូជីមិញ សហព័ន្ធសហជីពទីក្រុងបានរៀបចំពិធីបើកខែកម្មករឆ្នាំ២០២៣។ ដើម្បីជួយជ្រោមជ្រែងខែកម្មករ អង្គការសហជីពនៃទីក្រុងហូជីមិញ បានដាក់ចេញគោលដៅបង្កើតបណ្ដាញទំនាក់ទំនងដើម្បីស្តាប់មតិ សំណើររបស់សមាជិកសហជីព និងពលករ; រៀបចំជំនួបសំណេះសំណាលនិងប្រាស្រ័យរវាងថ្នាក់ដឹកនាំទីក្រុង និងកម្មករ; ព្រមទាំងជួយឧបត្ថម្ភសមាជិកសហជីព និងកម្មករដែលមានស្ថានភាពលំបាកផងដែរ។

ក្នុងអំឡុងខែកម្មករ សហព័ន្ធសហជីព មន្ទីរការងារ-យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត An Giang បានសម្របសម្រួលរៀបចំសកម្មភាពជាច្រើនដូចជា៖ ការថែទាំសុខភាព បង្ការជំងឺការងារដល់កម្មករ; កម្មវិធីសន្ទនារវាងថ្នាក់ដឹកនាំមូលដ្ឋាន និងកម្មករ; វេទិកា "កម្មករដើម្បីអាជីវកម្ម អាជីវកម្មដើម្បីកម្មករ" និងកម្មវិធី “អាហារសហជីព” ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ