សកម្មភាពជាច្រើនឆ្ពោះទៅរំលឹកខួបលើកទី៦០នៃទិវារំដោះរដ្ឋធានី

សកម្មភាពជាច្រើនឆ្ពោះទៅរំលឹកខួបលើកទី៦០នៃទិវារំដោះរដ្ឋធានី - ảnh 1
ពិធីបើកមហោស្រពសៀវភៅ ហាណូយ-ទីក្រុងដើម្បីសន្តិភាព (VOV)

        Vovworld-ពិធីបើកមហោស្រពសៀវភៅ ហាណូយ-ទីក្រុងដើម្បីសន្តិភាព​
បាន​ប្រព្រឹត្តទៅនាយប់ថ្ងៃទី២៦កញ្ញានៅមជ្ឈមណ្ឌលអភិរក្សបេតិកភ័ណ្ឌថាំង​
ឡុងហាណូយ។ ឈ្មោះសៀវភៅប្រមាណ១០ពាន់ដោយមានសៀវភៅរាប់ម៉ឺន​
ក្បាល​ត្រូវបានឧទ្ទេសនាមនៅមហោស្រព។ លោក Pham Quoc Tuan ប្រធាន​ការិយាល័យគំរោងការទូសៀវភៅស៊ើបអង្កេតស្រាវជ្រាវនិពន្ធនិងបោះពុម្ភផ្សាយ
ថាំងឡង់១ពាន់ឆ្នាំហាណូយបានឲ្យដឹងថា៖

        “យើងខ្ញុំរៀបចំស្រាវជ្រាវនិពន្ធបណ្ដាសៀវភៅស្ដពីដំណើរការអភិវឌ្ឍន៍​របស់អរិយ្យធម៍ថាំងឡុងជាង១ពាន់ឆ្នាំលើវិស័យទាំងអស់ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច
វប្បធម៍ ជួយឲ្យអ្នកស្រាវជ្រាវ មិត្តអ្នកអានមានឯកសារមានចរិត​លក្ខណៈ​ប្រព័ន្ធ។ គោលដៅគឺបំរើឲ្យមជ្ឈដ្ឋានជនវ័យក្មេង អ្នកចង់ស្វែងយល់ស្វែង​យល់​បាន​ដំបន់
ដីដែលគេរស់នៅនិងធ្វើការដើម្បីមានមោទនភាព ពីនោះលើក​កំពស់​ការទទួល
ខុសត្រូវនិងរួមចំណែកដើម្បីកសាងរដ្ឋធានីក្នុងសម័យកាលសមាហរណកម្ម។”

នាយប់ថ្ងៃដដែល នៅរោងមហោស្រព Cong Nhan ទីក្រុងហាណូយ សមាគម
សិល្បករល្ខោនវៀតណាមបានសហការជាមួយមន្ទីវប្បធម៍កីឡានិង​ទេសចរណ៍
ហាណូយបានបើកមហោស្រពល្ខោនរដ្ឋធានីលើកទី១ឆ្នាំ២០១៤។ លោក Tran
Quoc Chiem នាយករងមន្ទីវប្បធម៍កីឡានិងទេសចរណ៍ហាណូយ​បានឲ្យដឹងថា៖

        “នេះជាឱកាសល្អ ជាវាលល្បែងដ៏មានអត្ថន័យ ជាឱកាសដើម្បីបណ្ដា​សិល្បករ​សិល្បការិនីបានសម្ដែងទេពកោសលរបស់ខ្លួន រៀនសូត្រគ្នាទៅវិញ​ទៅ​មកផ្លាស់
ប្តូរវិជ្ជាជីវៈ។ សង្ឃឹមថា បន្ទាប់ពីព្រឹត្តិការណ៍នេះ ឈុតសម្ដែងជាច្រើន​នឹង​បាន
ទទួលស្គាល់ សិល្បករសិល្បការិនីជាច្រើននឹងបានលើកដម្កើងនិង​វណ្ណកម្មជាច្រើន
បានស្វាគមន៍៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ