សកម្មភាព​ជា​ច្រើនជួយជ្រោមជ្រែង​ពិធី​បុណ្យ​រចនាច្នៃប្រឌិតហាណូយឆ្នាំ ២០២៣​

(VOVWORLD) - នាយប់ថ្ងៃទី ១៩ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលវប្បធម៌និងសិល្បៈ លេខ ២២ Hang Buom ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ ក្រុមប្រឹក្សាគ្រប់គ្រងបឹង Hoan Kiem និងវិថីបុរាណហាណូយ បានរៀបចំពិធីបើកស៊េរីកម្មវិធីក្នុងសប្តាហ៍ការរចនាច្នៃប្រឌិត ទីក្រុងហាណូយឆ្នាំ ២០២៣។

នេះគឺជាឆ្នាំទី ៣ ជាប់ៗគ្នាហើយ ដែលខ័ណ្ឌ Hoan Kiem បានចូលរួមក្នុងពិធីបុណ្យរចនាច្នៃប្រឌិតដែលរៀបចំឡើងដោយទីក្រុងហាណូយ ដើម្បីអនុវត្តការប្តេជ្ញារបស់ទីក្រុងហាណូយក្នុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)។

សកម្មភាព​ជា​ច្រើនជួយជ្រោមជ្រែង​ពិធី​បុណ្យ​រចនាច្នៃប្រឌិតហាណូយឆ្នាំ ២០២៣​ - ảnh 1ការបង្ហាញម៉ូដរបស់អ្នករចនាម៉ូដ Vu Viet Ha ក្នុងរាត្រីបើក។ រូបថត៖ Thanh Tung - VNA

នៅខ័ណ្ឌ Hoan Kiem បានប្រព្រឹត្តិទៅសកម្មភាពជួយជ្រោមជ្រែងដ៏សម្បូរបែបជាច្រើន រួមមាន៖  កន្លែងតាំងពិពណ៌និងកម្មវិធីសិល្បៈ ការឧទ្ទេសនាមអំពីគំនូរ Truc Chi សិល្បៈម្រ័ក្សណ៍ខ្មុក សិល្បៈសូនរូប ការបង្ហាញម៉ូដ ការសម្តែងតន្ត្រីប្រពៃណី និងសម័យទំនើប។

ខ័ណ្ឌ Hoan Kiem តែងតែផ្សារភ្ជាប់ជាមួយនឹងប្រវត្តិសាស្ត្រនិងប្រពៃណីវប្បធម៌របស់ Thang Long - ហាណូយ ដោយមានកេរ្តិ៍ដំណែលចំនួន ១៩០កន្លែង ក្នុងនោះមានសំណង់ស្ថាបត្យកម្មវប្បធម៌មានតម្លៃលេចធ្លោគឺ៖ ប្រាសាទ Bach Ma ; បឹង Hoan Kiemនិងប្រាសាទ Ngoc Son (កេរ្តិ៍ដំណែលជាតិពិសេស); វិថីបុរាណទីក្រុងហាណូយ(កេរ្តិ៍ដំណែលជាតិ)។ល។ ក្នុងឱកាសនៃទិវាបេតិកភណ្ឌវប្បធម៌វៀតណាម (២៣ វិច្ឆិកា ២០០៥ - ២៣ វិច្ឆិកា ២០២៣) គណៈគ្រប់គ្រងបឹង Hoan Kiem និងវិថីបុរាណទីក្រុងហាណូយ បានសម្របសម្រួលជាមួយអង្គភាពនិងបុគ្គលនានា រៀបចំស៊េរីសកម្មភាពវប្បធម៌រួមមានព្រឹត្តិការណ៍ចម្រុះជាច្រើនចាប់ពីថ្ងៃទី ១៨ ខែវិច្ឆិកាដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ