សកម្មភាពជាច្រើនដើម្បីរំលឹកខួបលើកទី ១៣០ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ
(VOVWORLD) - ក្នុងឱកាសខួបកំណើតគម្រប់ ១៣០ ឆ្នាំរបស់លោកប្រធានហូជីមិញ (ថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៨៩០/ ថ្ងៃទី ១៩ ខែឧសភាឆ្នាំ ២០២០) ទីក្រុងហាណូយបានរៀបចំសកម្មភាពជាច្រើន ដោយផ្តោតទៅលើគុណបំណាច់និងបូជីដ៏មហិមា របស់លោកប្រធានហូជីមិញចំពោះបុព្វហេតុបដិវត្តវៀតណាម ។
លោកប្រធានហូជីមិញ (រូបថត៖ TTXVN) |
ទីក្រុងបានសហការរៀបចំឡើងពិធីរំលឹកខួបអនុស្សាវរីយ៍ថ្នាក់ជាតិលើកទី ១៣០ នៃថ្ងៃកំណើតរបស់លោកប្រធាន ហូជីមិញ និងរៀបចំសកម្មភាពជាច្រើនផ្សេងៗទៀត ដូចជាការតាំងពិពណ៌គំនូរ និងរូបថតមានខ្លឹមសារអំពីជីវិតនិងសកម្មភាពរបស់លោកប្រធានហូជីមិញ រួមទាំងផលិតខ្សែភាពយន្តឯកសារ“ លោកអ៊ុំហូជាមួយរដ្ឋធានីហាណូយ” ជាដើម។
រីឯនៅខេត្ត Nghe An វិញ ដែលជាស្រុកកំណើតរបស់លោកប្រធានហូជីមិញក៏បានរៀបចំសកម្មភាពមួយចំនួនដើម្បីអបអរសាទរខួបលើកទី ១៣០ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ ព្រមទាំងរៀបចំសិក្ខាសាលាថ្នាក់ជាតិដើម្បីអបអរសាទរខួបកំណើតគម្រប់ ១៣០ ឆ្នាំរបស់លោកប្រធានហូជីមិញនិងសកម្មភាពជាច្រើនផ្សេងៗទៀតផងដែរ៕