សកម្មភាពជាច្រើនដើម្បីអបអរសាទរខួបកំណើតគម្រប់ ១៣១ ឆ្នាំ របស់លោកប្រធានហូជីមិញ

(VOVWORLD) -  សកម្មភាពផុលផុសជាច្រើនបានប្រារព្ធធ្វើឡើងនៅតាមតំបន់មួយចំនួន ក្នុងឱកាសខួបកំណើតគម្រប់ ១៣១ ឆ្នាំ របស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២១)។

សកម្មភាពជាច្រើនដើម្បីអបអរសាទរខួបកំណើតគម្រប់ ១៣១ ឆ្នាំ របស់លោកប្រធានហូជីមិញ - ảnh 1តំណាងសហគមន៍ជនវៀតណាមថែរក្សាដើមឈើដោយថ្នាក់ដឹកនាំ វៀតណាមដាំ នៅមហាវិថីហូជីមីញ រដ្ឋធានីម៉ាតូតុម ប្រទេសម៉ូសំប៊ិក (រូបថត៖ TTXVN)

“សិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌និងរចនាបទហូជីមិញ” គឺជាប្រធានបទនៃការតាំងពិព័រណ៍ដែលកំពុងប្រព្រឹត្តទៅ នៅមណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញនៃវិមានប្រធានរដ្ឋ។ ការតាំងពិព័រណ៍នេះបានបង្ហាញនូវរូបថតឯកសារ ចំនួនជាង ៣០០ ក្រោមប្រធានបទ៖ “លោកប្រធានហូជីមិញ - គំរូសីលធម៌បដិវត្ត” “បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំង មូល សិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទហូជីមិញនិង  “មនោសញ្ចេតនារបស់ប្រជាជនពិភពលោកចំពោះលោកប្រធានហូជីមិញ”។

ក្នុងឱកាសនេះ នៅទីក្រុង Can Tho ក្រុមយុវជនជំទង់ឈានមុខនៃទីក្រុង Can Tho បានរៀបចំពិធីប្រគល់អំណោយដល់ក្រុមគ្រួសារគោលនយោបាយនិងកុមារជួបការលំបាកនៅស្រុក Phong Dien ហើយបានចាប់ផ្តើមបើកដំណើការ “ឡានក្រុងនៃក្តីសុបិន” សម្រាប់ឆ្នាំសិក្សា ២០២១- ២០២២។  ចូលរួមបណ្តាសកម្មភាពនេះ លោកស្រី Lu Thi Ngoc Anh អនុលេខាធិការនៃសម្ព័ន្ធយុវជនទីក្រុង Can Tho បានឲ្យដឹងថា៖ “យុវជនទីក្រុងបានរៀបចំសកម្មភាពប្រកបដោយអត្ថន័យជាច្រើន ដើម្បីអបអរសាទរខួបកំណើតគម្រប់ ១៣១ ឆ្នាំរបស់លោកប្រធានហូជីមិញ តាមនោះ ពង្រីកនូវប្រពៃណី “ផឹកទឹកនឹកដល់ប្រភពដើម” ក៏ដូចជានាំយកចលនា “សិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌រចនាបទលោកប្រធានហូជីមិញ” ចូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ នាពេលខាងមុខនេះ យើងគ្រោងនឹងរៀបចំពិធីលើកតំកើងយុវជនឆ្នើមដែលសិក្សានិងធ្វើតាមពាក្យបណ្តាំរបស់លោកប្រធានហូជីមិញ។ ប្រការនេះនឹងរួមចំណែកដល់ការអប់រំសមាជិកសម្ព័ន្ធយុវជននីមួយៗ ខិតខំសិក្សារៀនសូត្រ ក៏ដូចជាហត់ពត់លត់ដំ ដើម្បីសាងសង់ទីក្រុង Can Tho កាន់តែមានភាពស្រស់ស្អាតថែមទៀត”។

ក្នុងពេលជាមួយគ្នានោះ នៅប្រទេសម៉ូហ្សាំប៊ិក ស្ថានទូតវៀតណាមបានសម្របសម្រួលជាមួយអាជីវកម្មនិងសហគមន៍ជនវៀតណាមក្នុងប្រទេសម្ចាស់ផ្ទះ ដើម្បីរៀបចំសកម្មភាពប្រកបដោយអត្ថន័យជាច្រើន ក្នុងនោះមានពិធីជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ