សកម្មភាពជាច្រើនរំលឹកខួបលើកទី៧០បដិវត្តន៍ខែសីហាបុណ្យជាតិទី២កញ្ញា


សកម្មភាពជាច្រើនរំលឹកខួបលើកទី៧០បដិវត្តន៍ខែសីហាបុណ្យជាតិទី២កញ្ញា - ảnh 1
សកម្មភាពជាច្រើនរំលឹកខួបលើកទី៧០បដិវត្តន៍ខែសីហាបុណ្យជាតិទី២កញ្ញា


        Vovworld-នាយប់ថ្ងៃទី២០សីហានៅរោងមហោស្រពទីក្រុងហូជីមិញបាន
​ប្រព្រឹត្តទៅមហោស្រពច្រៀងជាពួក បណ្ដាបទចម្រៀងជូនបក្ស។ សមាជិកជាង
​៥០០នាក់របស់ក្រុមច្រៀងជាពួកនៅទីក្រុងបានចូលរួមសម្ដែង។ តាមតំណាង
​មន្ទីវប្បធម៍កីឡាទីក្រុងហូជីមិញថា តាមរយៈមហោស្រពសំដៅអះអាងស្មារតី
​មោទនភាពជាតិឆ័ន្ទះប្តេជ្ញារបស់បក្សទាំងមូលប្រជាជនទាំងមូលកងទ័ពទាំងមូល
ក្នុងបុព្វហេតុការពារនិងកសាងប្រទេសជាតិក្នុងសម័យកាលផ្លាស់ប្តូរថ្មី។

        នាយប់ថ្ងៃដដែលនាយកដ្ឋានភាពយន្ត-ក្រសួងវប្បធម៍កីឡានិងទេសចរណ៍​
បាន​សហការជាមួយខេត្ត Thai Nguyen រៀបចំបើកវគ្គបញ្ចាំងខ្សែភាពយន្ត​រំលឹក​
ខួប​លើក​ទី៧០បដិវត្តន៍ខែសីហានិងបុណ្យជាតិទី២កញ្ញា។​ ការរៀបចំវគ្គបញ្ជាង
​ខ្សែ​ភាព​យន្តនេះជាសកម្មភាពជាក់ស្ដែងរួមចំណែកលើកកំពស់ជីវភាពរស់នៅ​
ខាង​វប្បធម៍ស្មារតីរបស់ប្រជាជនបណ្ដាជនជាតិនៅខេត្ត ឃោសនាគោល​មាគ៌ា​
គោលនយោបាយរបស់បក្សច្បាប់របស់រដ្ឋ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ