សកម្មភាពជាច្រើនរំលឹកខួបលើកទី៩០នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម


សកម្មភាពជាច្រើនរំលឹកខួបលើកទី៩០នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម - ảnh 1
ខុទ្ទកាល័យប្រធានរដ្ឋបានរៀបចំពិធីបើកសម្ភោធទំព័រព័ត៌មានអេលិចត្រូនិកដោយអាស័យដ្ឋាន vpctn.gov.vn (VOV)

        Vovworld-នាថ្ងៃទី២០មិថុនាខុទ្ទកាល័យប្រធានរដ្ឋបានរៀបចំពិធីបើក​សម្ភោធ
​ទំព័រព័ត៌មានអេលិចត្រូនិកដោយអាស័យដ្ឋាន vpctn.gov.vn។ នេះជា​ទំព័​រ​ព័ត៌មាន
អេលិចត្រូនិកជាផ្លូវការរបស់ខុទ្ទកាល័យប្រធានរដ្ឋ។ ការបង្កើតទំព័​រ​ព័ត៌មាន
អេលិចត្រូនិករបស់ខុទ្ទកាល័យមានអត្ថន័យនយោបាយសំខាន់រួម​ចំណែកជួយឲ្យ
ប្រជាជនមិត្តអ្នកអានស្វែងយល់អំពីសកម្មភាពរបស់ថ្នាក់ដឹកនាំ​បក្សរដ្ឋ ពីនោះក្ដាប់
ជាប់គោលមាគ៌ាគោលនយោបាយរបស់បក្សនិងរដ្ឋ។

        នាថ្ងៃដដែល គណៈកម្មាធិការបក្សទីក្រុងហូជីមិញបានរៀបចំជំនួបមុខ​មជ្ឈដ្ឋាន
​អ្នកសារព័ត៌មាន។ នៅជំនួបមុខនេះអ្នកកាសែតជើងចាស់ជាច្រើនបាន​ចែករំលែក
បទពិសោធន៍ដើម្បីអ្នកកាសែតវ័យក្មេងបន្តដំណើរលើផ្លូវធ្វើកាសែតពោពេញទៅ
ដោយការលំបាកប៉ុន្តែមោទនភាពនេះ។

        ក្នុងឱកាសនេះដែរ នៅដំបន់ជាច្រើនលើទូទាំងប្រទេសក៏បានរៀបចំ​សកម្មភាព
​រំលឹកខួបអនុស្សាវរីយ៍សំដៅលើកដម្កើងអ្នកធ្វើកាសែតបដិវត្តន៍​ផង​ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ