សកម្មភាពជាច្រើនសំដៅរំលឹកខួបអនុស្សាវរីយ៍បដិវត្តន៍ខែសីហានិងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ កញ្ញា

សកម្មភាពជាច្រើនសំដៅរំលឹកខួបអនុស្សាវរីយ៍បដិវត្តន៍ខែសីហានិងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ កញ្ញា - ảnh 1
កម្មវិធីសំដែងសិល្បៈនៃជំនួបសំណេះសំណាលនេះ

(VOVworld) - នាព្រឹកថ្ងៃទី១៩ សីហា គណៈកម្មាធិការបក្សទីក្រុងហាណូយបាន
រៀបចំជំនួបសំណេះសំណាលរំលឹកខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហា
និងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ កញ្ញា។ថ្លែងមតិនៅទីនេះ លេខាគណៈកម្មាធិ
ការបក្សទីក្រុងលោក Pham Quang Nghi បានសំដែងនូវការដឹងគុណដ៏ជ្រាលជ្រៅ
ចំពោះកម្មាភិបាលបដិវត្តន៍ជើងចាស់ វីរៈអ្នកម្ដាយវៀតណាម វីរៈយុទ្ធជនពលី
យុទ្ធជនពិការ គ្រួសារមានគុណូបការៈចំពោះបដិវត្តន៍ និងជនដែលបានរួមវិភាគ
ទានកម្លាំងពលំ ទ្រព្យសម្បត្តិសំរាប់ជ័យជំនះនៃបុព្វហេតុបដិវត្តន៍ កសាងនិងការ
ពារមាតុប្រទេស។លោក Pham Quang Nghi បានសង្កត់ធ្ងន់ថា៖

“ដោយមានមោទនភាព ជំនឿជាក់ដ៏ជ្រាលជ្រាលចំពោះបក្ស ចំពោះលោកប្រធាន
ហូជីមិញ កម្មាភិបាលបេក្ខជនទាំងឡាយ គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ រដ្ឋ
អំណាចនិងប្រជាជនគ្រប់ស្រទាប់នៃរដ្ឋធានីហាណូយ ប្ដេជ្ញាចិត្តលើកកំពស់ស្មា
រតីសាមគ្គីភាព ខំប្រឹងប្រែងឆ្លងកាត់លើការលំបាក លើកកំពស់សមត្ថភាពដឹកនាំ
របស់បក្សភាគ ពង្រីកកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ជំរុញខ្លាំងបុព្វ ហេតុ
ផ្លាស់ប្ដូរថ្មី ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម កសាងរដ្ឋធានីអភិវឌ្ឍន៍លឿន
និងនិរន្តភាព”។

នាព្រឹកថ្ងៃដដែល នៅរដ្ឋធានីហាណូយ មជ្ឈឹមសមាគមន៍យុវជនកុម្មុយនីស្តហូជី
មិញបានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “មាតុភូមិដង្ហោយហៅឈ្មោះ”។
នៅទីនេះ បណ្ដាតំណាងបានរួមគ្នារំលឹកឡើងវិញនូវប្រពៃណីប្រវត្តិសាស្ត្រដ៏អង់
អាចក្លាហានរបស់ប្រជាជាតិ​ ស្មារតីស្នេហាជាតិ ព្រមទាំងអះអាងថា បដិវត្តន៍ខែ
សីហាគឺជារបត់ដ៏ត្រចះត្រចង់នៃប្រវត្តិសាស្ត្ររបស់ប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ