សកម្មភាពជាច្រើនសំដៅរំលឹកខួប១ឆ្នាំពីការធ្លាក់យន្តហោះ MH១៧

(VOVworld) - ថ្ងៃទី ១៧ កក្កដា ឆ្នាំ២០១៥នេះគឺគំរប់១ឆាំកើតមានសោតនាដកម្ម
ដែលយន្តហោះ MH១៧របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិម៉ាឡេស៊ីធ្លាក់នៅដែនដី
ភាគខាងកើតអ៊ុយក្រែនបណ្ដលឲ្យអ្នកធ្វើដំណើរនិងក្រុមអ្នកបើកយន្តហោះទាំង
២៩៨នាក់ស្លាប់។រហូតដល់ពេលនេះ មូលហេតុនៃសោតនាដកម្មនេះមិនទាន់បាន
បំភ្លឺនៅឡើយ។នាថ្ងៃទី១៧ កក្កដា នៅទីកន្លែងជាច្រើនបានប្រព្រឹត្តទៅសកម្មភាព
នានាសំដៅ រំលឹកវិញ្ញាណក្ខ័ន្ទជនរងគ្រោះទាំងឡាយ។គ្រួសាររបស់ជនរងគ្រោះ
សំណូមពរស្វែងរកយយុត្តិធម៌ ខណៈដែលថ្នាក់ដឹកនាំអន្តរជាតិកំពុងត្រួតពិនិត្យ
លើលទ្ធិភាពរៀបចំតុលាការអន្តរជាតិ១សំដៅបំភ្លឺគ្រោះថ្នាក់នេះ។នៅភូមិ Grabovo
របស់អ៊ុយក្រែន ជាកន្លែងដែលយន្ត ហោះធ្លាក់ចុះនិងភូមិធជំវិញនានា បានប្រព្រឹត្ត
ទៅនូវពិធីបួងសួងឲ្យជនរងគ្រោះ។ រីឯនៅហូល្លង់ជាប្រទេសដែលមានប្រជាពល
រដ្ឋជាច្រើនបំផុតបាត់បង់ជីវិតក្នុងការធ្លាក់យន្តហោះនោះ (១៩៣នាក់) ឈ្មោះរបស់
ជនរងគ្រោះទាំង២៩៨នាក់នឹងត្រូវបាន ក្រុមសាច់ញាតិហៅឡើងក្នុងពិធីរំលឹក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ