សកម្មភាពជាច្រើនអំណរបក្សអំណរនិទាឃៈរដូវឆ្នាំ ២០១៤ ត្រូវបានរៀបចំឡើងក្នុងទូទាំងប្រទេសវៀតណាម

សកម្មភាពជាច្រើនអំណរបក្សអំណរនិទាឃៈរដូវឆ្នាំ ២០១៤ ត្រូវបានរៀបចំឡើងក្នុងទូទាំងប្រទេសវៀតណាម - ảnh 1
ចាប់ពីថ្ងៃទី ២២ មករា ដល់ទី ៨ កុម្ភៈ ខេត្ត Khanh Hoa (ភាគ កណ្ដាលវៀតណាម) បានរៀបចំសកម្មភាពវប្បធម៌សិល្បៈចំនួន ២០ “អំណរបក្ស-អំណរនិទាឃៈរដូវ ឆ្នាំ មមី ឆស័ក ២០១៤” (Image: Vietnam+)

(VOVworld) – ចាប់ពីថ្ងៃទី ២២ មករា ដល់ទី ៨ កុម្ភៈ ខេត្ត Khanh Hoa (ភាគកណ្ដាល
វៀតណាម) បានរៀបចំសកម្មភាពវប្បធម៌សិល្បៈចំនួន ២០  “អំណរបក្ស-អំណរ
និទាឃៈរដូវ ឆ្នាំ មមី ឆស័ក ២០១៤” សំដៅបំរើប្រជាជនក្នុងតំបន់ភ្ញៀវទេសចរណ៍
នៅក្នុងនិងក្រៅប្រទេស។ ជាពិសេស នាយប់ថ្ងៃទី ២៤ មករា ពិធីបើក “ពិធីបុណ្យ
កាសែតនិទាឃៈរដូវខេត្ត Khanh Hoa ឆ្នាំ ២០១៤” នឹងត្រូវ បានរៀបចំឡើង។ ក្នុង
ឱកាសទទួលបុណ្យតេតប្រពៃណី នាយប់ថ្ងៃទី ២២ មករា រាត្រី “ម្ហូបអាហារឆ្ងាញ់
របស់តំបន់” បានប្រព្រឹត្តទៅនៅផ្សារបុរាណ Can Tho ភាគខាងត្បូងវៀតណាម។ គោលដៅនៃរាត្រីនេះគឺសំដៅលើកដម្កើងតំលៃវប្បធម៌ក្នុងម្ហូបអាហារភាគខាង
ត្បូងវៀតណាម។ ភ្ញៀវទេសចរណ៍ម្នាក់មកពីទីក្រុងហូជីមិញ លោកស្រី Vu Hoang
Dung បានឲ្យដឹងថា៖

“ខ្ញុំចូលចិត្តណាស់ក្នុងពេលដែលចូលរួមរាត្រីនេះ។ ខ្ញុំយល់បន្ថែមអំពីតំលៃវប្បធម៌ នៃម្ហូបអាហារនៅស្រុកកំណើត ជាពិសេស ភាគខាងត្បូងវៀតណាម។ ពិធីបុណ្យ នេះធ្វើខ្ញុំកាន់តែស្រឡាញ់ស្រុកកំណើតរបស់ខ្លួនជាងមុនទៀត។”

នៅខេត្ត Binh Thuan (ភាគកណ្ដាលវៀតណាម) បណ្ដាសកម្មភាពជាច្រើននឹង ត្រូវបានរៀបចំឡើងក្នុងឱកាសនេះ ដូចជា ការបាញ់កាំជ្រួចផ្កានៅទីក្រុង Phan
Thiet ស្រុក Ham Thuan និងកោះ Phu Quy។ ចំពោះសកម្មភាពកីឡា ការប្រណាំង
ចែវទូកប្រពៃណី Ca Ty នឹងត្រូវបានរៀបចំឡើងនាថ្ងៃទី ២ តាមច័ន្ទ គតិ។ ក្នុង
ពេលនោះ ពិពណ៌របង្ហាញវត្ថុតាំងនិងដើមឈើខេត្ត Vinh Phuc ឆ្នាំ ២០១៤ បាន
បើកនៅសារមន្ទី ខេត្ត Vinh Phuc (ភាគខាងជើងវៀតណាម)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ