សកម្មភាពជូនពរឆ្នាំថ្មីប្រពៃណីចំពោះជនរួមជាតិជាជនជាតិខ្មែរ

(VOVWORLD) -ក្នុងដំណើរទស្សនកិច្ច ជូនពរចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០១៨របស់ជនរួមជាតិខ្មែរ វាលសណ្តទន្លេ Cuu Long នោះ នាព្រឹកថ្ងៃទី១០ខែមេសា លោក Tran Thanh Man ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញទៅ ទស្សនានិងជូនពរចូលឆ្នាំថ្មីសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិទីក្រុង Can Tho ។

នៅទីនេះ លោក Tran Thanh Man បានជូនដំណឹងនូវលក្ខណៈថ្មីនៃ គោលនយោបាយរបស់បក្ស រដ្ឋចំពោះការអភិវឌ្ឍរបស់ជនរួមជាតិជនជាតិខ្មែរ ព្រមទាំងចែករំលែកនូវសារជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០១៨ របស់ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម។

សកម្មភាពជូនពរឆ្នាំថ្មីប្រពៃណីចំពោះជនរួមជាតិជាជនជាតិខ្មែរ - ảnh 1ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man អញ្ជើញជូនអំណោយសម្រាប់គ្រួសាក្រីក្រនៅខេត្ត Tra Vinh 

 លោក Tran Thanh Man បានអះអាងថា ការយកចិត្តទុកដាក់នេះ នឹងធ្វើ ឲ្យជនរួមជាតិខ្មែរទូទាំងប្រទេសនិងជនរួមជាតិ ខ្មែរតំបន់វាលសណ្តទន្លេ Cuu Long មានភាពកក់ក្តៅក្នុងចិត្ត ពីនោះ បន្តជម្រុញកម្លាំងចលករ ដើម្បីជនរួមជាតិខ្មែរ ពង្រឹង ផែនមហាសាមគ្គីជនជាតិទាំងមូល។

នាថ្ងៃទី១០ខែមេសា ខេត្ត Bac Lieu បានរៀបចំពិធីជួបសំណេះសំណាល ក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០១៨។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំខេត្ត Bac Lieu បានអំពាវនាវឲ្យអ្នកមុខអ្នកការ ព្រះសង្ឃ កម្មាភិបាល យុទ្ធជននិង ជនរួមជាតិខ្មែរក្នុងខេត្ត បន្តពង្រីកស្មារតីស្នេហាជាតិ សាមគ្គីជួយគ្នាទៅវិញទៅ មក រួមចំណែកក្នុងការអនុវត្តប្រកបដោយជោគជ័យ បុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្ម។

        ក្នុងថ្ងៃដដែល អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជូនពរចូលឆ្នាំថ្មី ប្រពៃណីខ្មែរឆ្នាំ២០១៨នៅខេត្ត Soc Trang លេខារងអចិន្ត្រៃយ៍គណៈកម្មាធិការ បក្សខេត្ត Soc Trang លោក Huynh Van Sum បានស្នើថា នាពេលខាងមុខ  គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់និងរដ្ឋអំណាចខេត្ត Soc Trang បន្តអនុវត្តល្អ ការងារកាត់បន្ថយភាពក្រីក្រក្នុងសហគមន៍ជនខ្មែរ លើកទឹកចិត្តឲ្យប្រជាកសិករ ផ្លាស់ប្តូរពូជដើមឈើដាំដុះ ឲ្យសមស្របជាមួយបម្រែបម្រួលអាកាសធាតុ។

ប្រតិកម្មទៅវិញ

ផ្សេងៗ