សកម្មភាពជួយជ្រោមជ្រែងទិវាជនពិការអន្តរជាតិថ្ងៃទី៣ធ្នូ

(VOVworld)-ជនពិការជាង១ពាន់នាក់ និងនិស្សិយស្មគ្រចិត្តជាច្រើនបានចូលរួម
កម្មវិធី “ពិភពលោកមួយសម្រាប់យើងទាំងអស់គ្នា-ចែករំលែក្តីសុបិន” ដោយ មជ្ឈមណ្ឌលជនពិការនិងអភិវឌ្ឍន៍ (ហៅកាត់ថា DRD) រៀបចំឡើងនាយប់ថ្ងៃទី ២ធ្នូនៅទីក្រុងហូជីមិញ។ កម្មវិធីនេះ សំដៅបង្ករលក្ខណៈងាយស្រួលសម្រាប់
ជនពិការនិងជនធម្មតា ជួបប្រាស្រ័យគ្នា។ ក៏នៅកម្មវិធីនេះដែរ ជនពិការទាំងអស់ មានឱកាសចែករំលែកបទពិសោធន៍ក្នុងការរស់នៅ ​ភាពក្លាហានឈ្នះជោគ វាសនា និងបង្ហាញនូវក្តីសង្ឃឹមរបស់ខ្លួនគឺចង់ឲ្យសង្គមយល់ច្បាស់អំពីជនពិការ​តាមនោះ​មានសកម្មភាពជួយឧបត្ថម្ភ និងបង្ករលក្ខណៈងាយស្រួលឲ្យជនពិការ កែលំអរជីវ
ភាពរស់នៅ។

        ក្នុងថ្ងៃដដែល នៅខេត្ត Dak Lak ក្រុមកិច្ចការសង្គមខេត្តបានរួមសហការ
ជាមួយក្លឹបយុវជនជនពិការខេត្ត រៀបចំកម្មវិធីជួបប្រាស្រ័យ “បំភ្លឺឡើងនូវទំនុក
ទុកចិត្ត” ដោយមានការចូលរួមរបស់សមាជិកក្លឹបជនពិការជាច្រើនកុះករផង​ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ