សកម្មភាពជួយជ្រោមជ្រែងទិវាទឹកពិភពលោកនិងទិវាឧតុនិយមពិភពលោកឆ្នាំ ២០១៩

(VOVWORLD) - នាថ្ងៃទី៥ ខែមីនា នៅរដ្ឋធានីហាណូយ អនុរដ្ឋមន្រ្តីក្រសួងធនធាននិង បរិស្ថានវៀតណាមលោក Le Cong Thanh បានអញ្ជើញជាអធិបតីនៅក្នុងកិច្ច ប្រជុំស្ដីពីផែនការរៀបចំព្រឹត្តិការណ៍ ទិវាទឹកពិភពលោក (ថ្ងៃទី២២ ខែមីនា) និង ទិវាឧតុនិយមពិភពលោក (ថ្ងៃទី២៣ ខែមីនា) ឆ្នាំ២០១៩។
សកម្មភាពជួយជ្រោមជ្រែងទិវាទឹកពិភពលោកនិងទិវាឧតុនិយមពិភពលោកឆ្នាំ ២០១៩ - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងធនធាននិង បរិស្ថានវៀតណាមលោក Le Cong Thanh  

ព្រឹត្តិការណ៍ ទិវាទឹកពិភពលោក ឆ្នាំនេះក្រោមប្រធានបទ “ទឹកសម្រាប់ មនុស្សគ្រប់រូប-កុំអោយអ្នកណាត្រូវទុកចោលនៅខាងក្រោយ” ត្រូវបានរៀបចំ ឡើងសំដៅលើកកំពស់ការយល់ដឹងនិងការទទួលខុសត្រូវរបស់សហគមន៍ចំពោះការការពារ ធ្វើអាជីវកម្ម អភិវឌ្ឍធនធានទឹកប្រកបដោយចីរភាព ទប់ទល់ នឹងគ្រោះធម្មជាតិ ក៏ដូចជាបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុផងដែរ។ ព្រឹត្តិការណ៍នេះនឹងត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែមីនា នៅរដ្ឋធានីហាណូយ។

        រួមជាមួយពិធីបំផុសការជួយជ្រោមជ្រែងទិវាទឹកពិភពលោកនិងសប្ដាហ៍ទឹកអន្តរជាតិនៅវៀតណាមឆ្នាំ២០១៩ ក្នុងឱកាសនេះដែរ វៀតណាមនឹងរៀបចំសិក្ខា សាលាអន្តរជាតិអំពីធនធានទឹក សកម្មភាពអំពីសហគមន៍ក៏ដូចជាសកម្មភាព សារព័ត៌មានជួយជ្រោមជ្រែងសប្ដាហ៍ទឹកអន្តរជាតិ ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ