សកម្មភាពជួយជ្រោមជ្រែងពិធីបំផុស "ឆ្នាំសុវត្ថិភាពសម្រាប់នារីនិងកុមារី"

(VOVWORLD) -នាព្រឹកថ្ងៃទី ៦ ខេមិនា នៅរូបសំណាក់ស្ដេច Ly Thai To ទីក្រុងហាណូយបានប្រប្រឹត្តិទៅពិធីបំផុស "ឆ្នាំសុវត្ថិភាពសម្រាប់នារីនិងកុមារី"។ ពិធីនេះទាក់ទាញបានការចូលរួមរបស់សិស្សានុសិស្ស និស្សិត និងសមាជិការសហព័ន្ធនារីយ៉ាងច្រើនកុះករ។
សកម្មភាពជួយជ្រោមជ្រែងពិធីបំផុស  សកម្មភាពជួយជ្រោមជ្រែងពិធីបំផុស "ឆ្នាំសុវត្ថិភាពសម្រាប់នារីនិងកុមារី"

នៅក្នុងពិធីនេះ មានសកម្មភាពសម្បូរបែបជាច្រើនដូចជា៖ ពិព័រណ៍ដំណើរ សុខសាន្តត្រាណនៅទីក្រុងហាណូយ ពិព័រណ៍ដើម្បីជីវិតប្រកដោយសុវត្ថិភាពនៅទីក្រុងហូជីមិញ។ លើសពីនេះទៅទៀតសហព័ន្ធនារីវៀតណាមបានរៀបចំស្តង់ទំនិញតាំងបង្ហាញកសិផល ចំណីអាហារសុវត្ថិភាព និងផ្ដល់ប្រឹក្សាថែទាំសុខភាព ច្បាប់សម្រាប់នារី កុមា និងការដើរថ្មើរជើងជួយជ្រោមជ្រែង "ឆ្នាំសុវត្ថិភាពសម្រាប់នារីនិងកុមារី"។ កញ្ញា Dao Mai Linh និស្សិតមហាវិទ្យាល័យច្បាប់ហាណូយមួយរូបបានឲ្យដឹងថា៖

“ក្នុងនាមជានិស្សិតផ្នែកច្បាប់នោះ នាងខ្ញុំនឹងផ្សព្វផ្សាយទៅកាន់មនុស្សគ្រប់រូបអំពីច្បាប់ទាក់ទិននឹងការបង្ការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ជាពិសេសគឺចំពោះនារី និងកុមារី។ នាងខ្ញុំសង្ឃឹមថាការផ្សព្វផ្សាយនេះនឹងរីកសុះសាយទៅកាន់សហគមន៍ទាំងមូលផងដែរ”។

ចំពោះ ពិធីការ Quyen Linh ឯកអគ្គរដ្ឋទូតនៃ "ឆ្នាំសុវត្ថិភាពសម្រាប់នារី និងកុមារ" បានសំណេះសំណាលថា៖

“ខ្ញុំនឹងរួមសហការជាមួយសហព័ន្ធនារីថ្នាក់ខេត្ត ក្រុង ផ្ដល់បទពិសោធន៍រស់នៅ ដើម្បីជួយឲ្យនារី ជាពិសេសគឺកុមារីមានបទពិសោធន៍ថែមទៀត និងរឹទ្ធិនុភាព ដើម្បីជំនះលើរាល់ការរំលោភបំពានទាំងនោះ។ ខ្ញុំសង្ឃឹមថា មនុស្សគ្រប់រូបគឺសុទ្ធតែចូលរួមយុទ្ធនាការនេះ ដើម្បីនាំមកនូវសុវត្ថិភាពសម្រាប់នារី និងកុមារី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ