សកម្មភាពជួយជ្រោមជ្រែងម៉ោងផែនដីនៅតំបន់នានាលើទូទាំងប្រទេសវៀតណាម

សកម្មភាពជួយជ្រោមជ្រែងម៉ោងផែនដីនៅតំបន់នានាលើទូទាំងប្រទេសវៀតណាម - ảnh 1
ម៉ោងផែនដី ២០១២


(VOVworld)-សកម្មភាពម៉ោងផែនដី២០១២នឹងចាប់ផ្តើមពីម៉ោង៨និង៣០នាទីដល់ ម៉ោង៩និង៣០នាទីនាយប់ថ្ងៃទី៣១មិនា ដោយសាររួមគឺ ខ្ញុំនិងមិត្តរួមគ្នាធ្វើសកម្ម

ភាព។ ជួយជ្រោមជែ្រងសកម្មភាពដើម្បីបរិស្ថាននេះតំបន់នានាលើទូទាំងប្រទេស មានសកម្មភាពជាក់ស្តែងជាច្រើន។ លោក Dao Van Tuyen អនុប្រធានគណៈកម្មាធិ
ការឃោសនានិងអប់រំនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញខេត្ត Thanh Hoaឲ្យដឹង
ថា៖"ក្នុងរាត្រីថ្ងៃទី៣១មិនានឹងរៀបចំខ្លឹមសារសំខាន់២។សមាជិកសម្ព័ន្ធយុវជន

នឹងទៅផ្សព្វផ្សាយឲ្យប្រជាជនទាំងមូល យល់ដឹងអំពីម៉ោងផែនដី។ បន្ទាប់មក

នឹងរៀបចំពិធីចេញទ័ពនៅទីលាន Lam Son របស់ទីក្រុង Thanh Hoa និងផ្តាច់

ភ្លើងក្នុងរយៈពេល១ម៉ោងដើម្បីជួយជ្រោមជ្រែងម៉ោងផែនដី" ។

សកម្មភាពជួយជ្រោមជ្រែងម៉ោងផែនដីនៅតំបន់នានាលើទូទាំងប្រទេសវៀតណាម - ảnh 2
យុវជនទីក្រុង Thanh Hoa ជួយជ្រោមជ្រែងកម្មវិធី ម៉ោងផែនដី២០១២
(រូបថតៈbaothanhhoa.vn)


        នាំសារ ស្តីអំពីម៉ោងផែនដីមកដល់មូលដ្ឋានយុវជន និងគ្រួសាររបស់សមាជិក សម្ព័ន្ធយុវជននីមួយៗ ជាចំណុចថ្មី របស់សមាជិកសម្ព័ន្ធយុវជន ខេត្ត Quang Ninh
ក្នុងឆ្នាំ ២០១២នេះ។ បង Hoang Ba Nam លេខាសម្ព័ន្ធ យុវជនQuang Ninh ឲ្យដឹង
ថា៖ "អាចនិយាយបានថា ការចូលរួមយុទ្ធនាការម៉ោងផែនដី មានអត្ថន័យដ៏ធំ

ធេងក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីអនុវត្តការសន្សំសំចៃ

ប្រភពថាមពលសម្រាប់បំរើជីវភាពរស់នៅ។តាមរយៈសកម្មភាពផែនដីខ្ញុំសង្ឃឹម

ថាមិនត្រឹមតែយុវជនខេត្ត Quang Ninh ប៉ណ្ណោះទេ ថែមទាំងយុវជនលើទូទាំង

ប្រទេសត្រូវនាំមុខក្នុងសកម្មភាពម៉ោងផែនដីក្នុងឆ្នាំ២០១២នេះ"៕

សកម្មភាពជួយជ្រោមជ្រែងម៉ោងផែនដីនៅតំបន់នានាលើទូទាំងប្រទេសវៀតណាម - ảnh 3
ជួយជ្រោមជ្រែងម៉ោងផែនដី២០១២
(រូបថតៈInternet)

ប្រតិកម្មទៅវិញ

ផ្សេងៗ