សកម្មភាពជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមនិងសៀរ៉ាឡេអូន

(VOVWORLD) - នាព្រឹកថ្ងៃទី១៦មិនានៅទីក្រុងហាណូយ វេទិកាធុរកិច្ចវៀតណាម-សៀរ៉ាឡេអូនបានប្រព្រឹត្តទៅ។ 
សកម្មភាពជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមនិងសៀរ៉ាឡេអូន - ảnh 1ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម លោក Pham Tan Cong ថ្លែងមតិនៅវេទិកា (រូបថត៖ Minh Duc/TTXVN)

ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានាធិបតីនៃសាធារណរដ្ឋសៀរ៉ាឡេអូន លោក Julius Maada Bio។

ថ្លែងមតិនៅវេទិកានេះ ប្រធានសហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម លោក Pham Tan Cong សង្ឃឹមថា វៀតណាមជាមួយនឹងតួនាទីជាច្រកទ្វារទៅកាន់អាស៊ីអាគ្នេយ៍ នឹងបន្តទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនសេរ៉ាឡេអូនមកបណ្តាក់ទុនអាជីវកម្មនាពេលខាងមុខ។ លើសពីនេះ លោកមានបំណងថា ធុរកិច្ចនៃប្រទេសទាំងពីរបន្តបង្កើនការផ្លាស់ប្តូរព័ត៌មាន ស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការនិងពាណិជ្ជកម្ម ព្រមទាំងស្វែងយល់ពីប្រៀបខ្លាំងរបស់គ្នាទៅវិញទៅមក ហើយធុរកិច្ចវៀតណាមក៏អាចស្រាវជ្រាវកាលានុវត្តភាពវិនិយោគនៅប្រទេស សៀរ៉ាឡេអូនលើវិស័យផលិតផលកសិកម្ម និងនេសាទផងដែរ។

រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនៃសាធារណៈរដ្ឋសៀរ៉ាឡេអូនលោក Edward Hinga Sandy បានសម្តែងការចាប់អារម្មណ៍ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងលើកឡើងលក្ខណៈស្រដៀងគ្នាមួយចំនួនទាក់ទងនឹងពាណិជ្ជកម្ម ហើយធុរកិច្ចវៀតណាមដែលមានឱកាសវិនិយោគជាច្រើននៅសៀរ៉ាឡេអូននិងសៀរ៉ាឡេអូន អាចវិនិយោគនៅវៀតណាម ពីទីនោះ ផ្លាស់ប្តូរនិងធ្វើពាណិជ្ជកម្មជាមួយប្រទេសមួយចំនួនក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ