សកម្មភាពដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធា​នរដ្ឋវៀតណាមនៅឡាវ

( VOVworld ) - នាថ្ងៃទី ១០ កុម្ភៈ បន្តដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការ នៅឡាវ ប្រធានរដ្ឋ
វៀតណាម លោក Truong Tan Sang និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់
រដ្ឋាភិបាលវៀតណាម នឹងចាកចេញពីរដ្ឋធានី វៀងច័ន ទៅទស្សនានៅខេត្ត Champasack។

សកម្មភាពដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធា​នរដ្ឋវៀតណាមនៅឡាវ - ảnh 1
នាយប់ថ្ងៃទី ៩ កុម្ភៈ ប្រធានរដ្ឋ Truong Tan Sang អញ្ជើញចូលរួមពិជី ជប់លៀងរៀបចំដោយអគ្គលេខានិងប្រធានរដ្ឋឡាវ (www.vovonline.vn)

នាព្រឹកថ្ងៃទី 10 កុម្ភះ បន្តដំណើរបំពេញទស្សនកិច្ចនៅឡាវ ប្រធានរដ្ឋវៀតណាម លោក
 Truong Tan Sang និងលោកជំទាវ រួមជាមួយ​ គណះប្រតិភូជាន់ខ្ពស់​វៀតណាម ​បានអញ្ជើញទៅទស្សនាខេត្ត Champasac ។ អញ្ចើញមកទស្សនារោងចក្រ​កែច្នៃជ័រកៅ ស៊ូរ 27/2 ចំណុះក្រុមហ៊ុនភាគហ៊ុនកៅស៊ូវៀតណាម-ឡាវ ប្រធានរដ្ឋ​វៀតណាមបានវាយតំលៃខ្ពស់នូវការខំប្រឹងប្រែងរបស់​ក្រុមហ៊ុន ក្នុងការវិនិយោគ​ទៅប្រទេសឡាវនិង ចាត់ទុកថា៖ ​សកម្មភាពរបស់ក្រុមហ៊ុនមិនគ្រាន់តែបង្កើន​បន្ថែម
ប្រាក់ចំណូល​ប៉ុណ្ណោះទេ​ ថែមទាំង រួមចំណែក​ដោះស្រាយ​ការងារធ្វើ  អោយពលករឡាវរាប់រយនាក់ទៀតផង ទន្ទឹមនឹងនោះរួមចំណែក កាត់បន្ថយភាពក្រីក្រ 
អោយប្រជាជនក្នុងដំបន់មានគំរោងការណ៏ផង។

នារសៀលថ្ងៃនេះដែរ ប្រធានរដ្ឋ Truong Tan Sang បានអញ្ជើញចូលរួម ការសន្ទនា  ពន្លឿនវិនិយោគរបស់បណ្ដា អង្គភាពអាជីវកម្មវៀតណាម នៅបណ្ដាខេត្តនៅ ភាគកណ្ដាល និងភាគខាងត្បូងឡាវ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា៖វៀតណាមមានគោលបំណងថា៖ ក្នុងឆ្នាំ 2012នេះ ទំនាក់ទំនង
រវាងប្រទេស​ទាំងពីរ នឹងមានការបោះជំហានយ៉ាងសំខាន់ និង ខ្លាំងក្លាជាង ដើម្បីដល់ឆ្នាំ 2015 ​ទទួលបានតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីវៀតណាម -ឡាវ ជាង ២ពាន់លាន
USD ។រីឯ អំពីការវិនិយោគផ្ទាល់របស់វៀតណាម​ចូលឡាវ ​នឹងបន្តបានរក្សារ និងលើកកំពស់អំពីគុណភាព ​និងទ្រង់ទ្រាយ​របស់បណ្ដា គំរោងការទៀតផង។

          បន្ទាប់នោះ ប្រធានរដ្ឋបានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធន៏ ស្ថានីយផ្សាយបន្ត
ផ្ទាល់សម្លេង-ទួរទស្សន៏ Paksong ជាគំរោងការមួយ ក្នុងចំណោមបណ្ដា​គំរោងការ​ណ៏ដែលបានកសាងពីប្រភពទុន ODA របស់រដ្ឋាភិបាលវៀតណាមសំរាប់​បណ្ដា​ដំបន់​ឆ្ងាយដាច់ស្រយាលរបស់ឡាវ។ ព្រឹត្តិការណ៏នេះ ជា ​សក្ខីភាពរស់រវើក១ នៃចំណង់សាមគ្គីភាព មិត្តភាព រវាងប្រទេសទាំងពីរ និង ក៏ជា សកម្មភាពសំខាន់មួយ 
ក្នុងចំណោមបណ្ដាសកម្មភាពអបអរសាទរ រំលឹកខួបអនុស្សវរីយ៏ លើកទី 50 ទិវា ​បង្កើតទំនាក់ទំនងមិត្តភាព ពិសេស វៀតណាម-ឡាវ៕

នាយប់ថ្ងៃទី ៩ កុម្ភៈ អគ្គលេខានិងជាប្រធានរដ្ឋឡាវ Choummaly Sayasone និងលោកជំទាវ បានរៀបចំពិជីជប់លៀងដ៏ មហាឡារឹកជូនចំពោះប្រធានរដ្ឋ Truong Tan Sang និងលោក
ជំទាវ រួមជាមួយ គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដែលកំពុងមានដំណើរទស្សនកិច្ចជា ផ្លូវការនៅឡាវ។ ថ្លែងមតិនៅទីនេះ អគ្គលេខានិងជាប្រធានរដ្ឋឡាវ Choummaly Sayasone បានសង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចមិត្តភាព ជាផ្លូវការនៅឡាវរបស់គណៈប្រតិភូជាន់
ខ្ពស់វៀតណាម ដែលដឹកនាំ ដោយប្រធានរដ្ឋ Truong Tan Sang បាននាំមកមនោសញ្ចេត
នាដ៍ជ្រាលជ្រៅ សាមគ្គីភាពពិសេស របស់ បក្ស រដ្ឋ និងប្រជាជនវៀតណាមជាទាតរៈ
ភាព សំរាប់ បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនឡាវទាំងមូល។ ប្រធានរដ្ឋ
Truong Tan Sang អះអាងថា៖ មុនក៏ដូចក្រោយ បក្ស រដ្ឋ និងប្រជាជនវៀតណាម នឹងខំ
ប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ដើម្បី រួមជាមួយ បក្ស រដ្ឋ និងប្រជាជនឡាវថែរក្សារ
ពង្រីកប្រពៃណីសាមគ្គីភាពជាពិសេស ដែលរួមកំលាំងកសាង ប្រទេសទាំង២ វៀតណាម
និងឡាវ កាន់តែអភិវឌ្ឍន៍ឲ្យខ្លាំងក្លា ថែមទៀត។​ ក៏នាថ្ងែនេះដែរ ប្រធានរដ្ឋ Truong Tan Sang បានអញ្ជើញទៅសំដែងការគួសម នាយករដ្ឋមន្រ្តីឡាវ Thongsing Thammavong និងប្រធាន
រដ្ឋសភាឡាវ Pany Yathotu, និងទទួលជួបសន្ទនាជាមួយប្រធាន សមាគមន៍មិត្តភាព
ឡាវ - វៀតណាម, ប្រធានរណសិរ្សកសាងមាតុ ប្រទេសឡាវ និង ថ្នាក់ដឹកនាំខេត្ត Luang
Phrabang។ ក្រៅពីនោះ ប្រធានរដ្ឋវៀតណាម ក៏បានមកសាកសួសុខទុក្ខ សមមិត្តបដិវត្តន៍
ជើងចាស់ឡាវ និងជួបមុខជាមួយ កម្មាភិបាល បុគ្គលិករបស់ស្ថានទូតវៀតណាមប្រចាំនៅ
ឡាវនិងបងប្អូនជនវៀតណាមនៅឡាវ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ