សកម្មភាពដ៏មានអត្ថន័យជាច្រើនដើម្បី​​រំលឹកខួបលើកទី ៧៦ ឆ្នាំទិវាយុទ្ធជនពិការ-យុទ្ធជនពលី​

(VOVWORLD) - នាថ្ងៃទី ២៤ ខែកក្កដា នៅតាមខេត្តក្រុងជាច្រើនទូទាំងប្រទេសវៀតណាមបានប្រព្រឹត្តិទៅសកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងឱកាសខួបលើកទី ៧៦ឆ្នាំទិវាយុទ្ធជនពិការ-យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៣)។
សកម្មភាពដ៏មានអត្ថន័យជាច្រើនដើម្បី​​រំលឹកខួបលើកទី  ៧៦ ឆ្នាំទិវាយុទ្ធជនពិការ-យុទ្ធជនពលី​ - ảnh 1ប្រធានគណៈកម្មការឃោសនាមជ្ឈិម លោក Nguyen Trong Nghia ប្រគល់ថវិកាជួយខេត្ត Ben Tre សាងសង់ផ្ទះមេត្តាធម៌ជូនគ្រួសារគោលនយោបាយចំនួន ៩ គ្រួសារ។ រូបថត៖ VOV

នៅខេត្ត Ben Tre ប្រធានគណៈកម្មការឃោសនាមជ្ឈិម លោក Nguyen Trong Nghia បានទៅសួរសុខទុក្ខ និងប្រគល់ថវិកាសាងសង់ផ្ទះមេត្តាធម៌ជូនគ្រួសារគោលនយោបាយក្នុងស្រុកចំនួន ៩ គ្រួសារ។ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ត Ben Tre លោក Nguyen Trong Nghia បានស្នើថា ខេត្តបន្តបំពេញយ៉ាងល្អនូវការងារតបស្នងសងគុណ ថែរក្សាជីវិភាពរស់នៅរបស់វីរៈអ្នកម្ដាយវៀតណាម គ្រួសារគោលនយោបាយ គ្រួសារមានគុណូបការៈចំពោះបដិវត្តន៍ គ្រួសារក្រីក្រ និងគ្រួសារជួបការលំបាក ដើម្បីជំនះពុះពារលើការលំបាក ស្ថេរភាពជីវភាពរស់នៅនិងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។

មន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត Lai Chau បានសម្របសម្រួលជាមួយមន្ទីរសុខាភិបាល និងធានារ៉ាប់រងសង្គមខេត្ត រៀបចំការពិនិត្យសុខភាព ពិគ្រោះយោបល់ និងជូនអំណោយដល់យុទ្ធជនពិការ យុទ្ធជនជំងឺ និងសាច់ញាតិយុទ្ធជនពលីជិត ១៦០នាក់ នៅទីក្រុង Lai Chau ។
សកម្មភាពដ៏មានអត្ថន័យជាច្រើនដើម្បី​​រំលឹកខួបលើកទី  ៧៦ ឆ្នាំទិវាយុទ្ធជនពិការ-យុទ្ធជនពលី​ - ảnh 2យុទ្ធជនពិការ យុទ្ធជនជំងឺ និងសាច់ញាតិយុទ្ធជនពលីជិត ១៦០នាក់ នៅទីក្រុង Lai Chau ត្រូវបានពិនិត្យសុខភាពដោយឥតគិតថ្លៃ។ រូបថត៖ VOV

លោក Tran Do Cong អនុប្រធានមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត Lai Chau មានប្រសាសន៍ថា៖ “មន្ទីរនឹងបន្តសម្របសម្រួលជាមួយភ្នាក់ងារ អង្គភាព និងមូលដ្ឋានដើម្បីជំរុញចលនាប្រជាជនទាំងមូលចូលរួមក្នុងមូលនិធិតបស្នងសងគុណ; កៀងករប្រភពធនធានសង្គមភាវូបនីយកម្មក្នុងការថែទាំជីវភាពខាងសម្ភារៈនិងស្មារតីសម្រាប់ជនមាន។ ទន្ទឹមនឹងនោះ ផ្គួបបញ្ចូលគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម កម្មវិធីគោលដៅជាតិ ដូចជាការកាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ជនមានគុណូបការៈចំពោះបដិវត្តន៍និងញាតិមិត្ត ចូលរួមការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារធ្វើ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ