សកម្មភាពដ៏​មានអត្ថន័យជាច្រើនរបស់ EVNNPC ដើម្បី​ចូល​រួម​យុទ្ធនាការ មួយម៉ោងសម្រាប់ភពផែនដី​ឆ្នាំ​២០២២​

(VOVWORLD) - នាថ្ងៃទី ២៥ ខែមីនា នៅទីក្រុង Hai Phong អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងជើង (EVNNPC) បានបើកឲ្យដំណើរការនិងរៀបចំសកម្មភាព និងកម្មវិធីដ៏មានអត្ថន័យជាច្រើនដើម្បីចូលរួមទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២២ ហើយទន្ទឹមនឹងនោះ បានផ្សព្វផ្សាយសារស្តីពីការប្រើប្រាស់អគ្គិសនីប្រកបដោយប្រសិទ្ធភាព សន្សំសំចៃ និងការពារបរិស្ថាន។ .
សកម្មភាពដ៏​មានអត្ថន័យជាច្រើនរបស់ EVNNPC ដើម្បី​ចូល​រួម​យុទ្ធនាការ មួយម៉ោងសម្រាប់ភពផែនដី​ឆ្នាំ​២០២២​ - ảnh 1លោក Le Van Trang អគ្គនាយករងនៃ EVNNPC ។ (រូបថត៖ Duc Dung/TTXVN)

ដើម្បីចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២២នេះ EVNNPC បានបញ្ជាឲ្យក្រុមហ៊ុនអគ្គិសនីនិងអង្គភាពសមាជិក អនុវត្តន៍សកម្មភាពឃោសនានិងផ្សព្វផ្សាយសម្រាប់យុទ្ធនាការនេះ ដោយសមស្របទៅនឹងលក្ខណៈនៃអង្គភាពនីមួយៗ តំបន់នីមួយៗ ក្នុងបរិបទដែលស្ថានការណ៍ជំងឺរាតត្បាតកូវីដ-១៩នៅតែស្មុគស្មាញ។ អង្គភាពជាសមាជិករបស់ EVNNPC ក៏បានបង្ហោះព័ត៌មានអំពីយុទ្ធនាការនៅលើបណ្តាញ៖ គេហទំព័រនិងកម្មវិធីថែទាំអតិថិជន cskh.npc.com.vn។

ជាមួយនឹងសកម្មភាពគាំទ្រយុទ្ធនាការមួយម៉ោងសម្រាប់ភពដែនដីឆ្នាំ២០២២ ដូចជា៖ ពិធីបំផុសចលនា ក្បួនដង្ហែរកង់ ការរៀបចំផ្សារទំនើបបៃតងខ្នាតតូច "ដូរក្រដាសយកដើមឈើ"  អគ្គក្រុមហ៊ុនបានបន្តផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវសារនៃយុទ្ធនាការនេះទៅកាន់សាធារណៈជន ដើម្បីឱ្យមនុស្សគ្រប់គ្នាយល់ថាធនធានថាមពលនៅលើផែនដីគឺមានកម្រិត ហើយបុគ្គលម្នាក់ៗត្រូវតែមានការយល់ដឹងអំពីការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃ ដើម្បីរួមចំណែកយ៉ាងវិជ្ជមានក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

នៅវៀតណាម យុទ្ធនាការមួយម៉ោងសម្រាប់ភពផែនដី ត្រូវបានក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម អញ្ជើញធ្វើជាអធិបតីនិងរៀបចំឡើងតាំងពីឆ្នាំ ២០០៩ ដោយបានទាក់ទាញចំណាប់អារម្មណ៍និងការគាំទ្ររបស់ប្រជាជននៅក្នុងខេត្ត-ក្រុងចំនួន ៦៣ នៅទូទាំងប្រទេស៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ