សកម្មភាពដ៏វិសេសវិសាល និងមានផលប្រយោជន៍ សម្រាប់កុមារ​ក្នុងឱកាស​ទិវាកុមារ​អន្តរជាតិ

(VOVWORLD) -កុមារ៉ា កុមារីមិនត្រឹមតែបានចូលរួមសកម្មភាព លែងល្បែងកម្សាន្តដ៏ទាក់ទាញជាច្រើនប៉ុណ្ណោះទេ ថែមទាំងទទួលបានកាដូពិសេសពីក្រុមហ៊ុន Vietjet Air ផងដែរ។
សកម្មភាពដ៏វិសេសវិសាល និងមានផលប្រយោជន៍ សម្រាប់កុមារ​ក្នុងឱកាស​ទិវាកុមារ​អន្តរជាតិ - ảnh 1 ទិដ្ឋភាពនៃឱកាសទិវាកុមារអន្តរជាតិ

ក្នុងឱកាសទិវាកុមារអន្តរជាតិ (ថ្ងៃទី ១ ខែមិថុនា) ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បានរៀបចំសកម្មភាពដ៏វិសេសវិសាលជាច្រើនជូនកុមារ។ អបអសាទរវិស្សមកាល Vietjet បានរៀបចំកម្មវិធីសិល្បៈ ដោយចំណងជើងថា " ក្តីសុបិនរបស់កុមារ "  ដោយឥតគិតថ្លៃជូនកុមារនៅរោងមហោស្រពយុវវ័យទីក្រុងហាណូយ ចាប់ពីថ្ងៃទី១ ខែមិថុនា ជារៀងរាល់សប្ដាហ៍។ ក្នុងឱកាសនេះ  កុមារ៉ា កុមារីមិនត្រឹមតែបានចូលរួមសកម្មភាព លែងល្បែងកម្សាន្តដ៏ទាក់ទាញជាច្រើនប៉ុណ្ណោះទេ ថែមទាំងទទួលបានកាដូពិសេសពីក្រុមហ៊ុន Vietjet Air ផងដែរ។

នាថ្ងៃទី ២ ខែ មិថុនា នៅទីក្រុងហាណូយ ស្ថានទូតអ៊ីស្រាអែលប្រចាំនៅវៀតណាមបានរួមសហការជាមួយវិមានកុមារទីក្រុងហាណូយរៀបចំមហោស្រពកុមារ អ៊ីស្រាអែលឆ្នាំ ២០១៩ ។ ព្រឹត្តិការណ៍នេះបាននាំមកនូវឱកាសលែងកម្សាន្ត ជួបប្រាស្រ័យ និងសិក្សារៀនសូត្រសម្រាប់កុមារ នៅបុរីកុមារ SOS និងមជ្ឈមណ្ឌលអប់រំ និងជួយឧបត្ថម្ភកុមារខេត្ត  Thai Nguyen៕

ប្រតិកម្មទៅវិញ

ផ្សេងៗ