សកម្មភាពតបស្នងសងគុណក្នុងឱកាសរំលឹកខួបលើកទី ៧៣ នៃ​ទិវា​យុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា)

(VOVWORLD) - ឆ្ពោះទៅរកពិធីរំលឹកខួបលើកទី ៧៣ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ឆ្នាំ ១៩៤៧ - ២៧ កក្កដា ឆ្នាំ ២០២០) សម្ព័ន្ធយុវជនខេត្ត Quang Tri បានរួមសហការជាមួយសម្ព័ន្ធយុវជននៃអគ្គក្រុមហ៊ុនអាកាសចរណ៍ វៀត ណាមរៀបចំសកម្មភាពតបស្នងសងគុណជាច្រើននៅខេត្ត Quang Tri។
សកម្មភាពតបស្នងសងគុណក្នុងឱកាសរំលឹកខួបលើកទី ៧៣ នៃ​ទិវា​យុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា) - ảnh 1 សកម្មភាពតបស្នងសងគុណក្នុងឱកាសរំលឹកខួបលើកទី ៧៣ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា) (រូបថត៖ doanthanhnien.vn)

ក្នុងកម្មវិធីនេះ គណប្រតិភូបានប្រគល់អំណោយចំនួន ៥០ កញ្ចប់ជូនគ្រួសារគោលនយោបាយ និងគ្រួសារដែលមានគុណបំណាច់ចំពោះបដិវត្តនៅខេត្ត Quang Tri; សាងសង់ទីលានលេងកម្សានសម្រាប់កុមារនៅ ឃុំ Hai Thai ស្រុក Gio Linh។ គណប្រតិភូក៏បានអុជធូប ថ្វាយផ្កានៅឈាបនដ្ឋានយុទ្ធជនពលីជាតិ Truong Son ឈាបនដ្ឋានយុទ្ធជន ពលីជាតិនៅផ្លូវលេខ ៩ ជាដើម។

សកម្មភាពទាំងនេះបានសម្ដែងការតបស្នងសងគុណយ៉ាងជ្រាលជ្រៅរបស់យុវជនចំពោះការលះបង់ដ៏ធំធេងរបស់បុព្វបុរសជំនាន់មុនៗ។ សកម្មភាពទាំងនេះ ចែករំលែកក្ដីលំបាកជាមួយគ្រួសារគោលនយោបាយ គ្រួសារដែលមានគុណបំណាច់ចំពោះបដិវត្ត និងគ្រួសារដែលមានស្ថានភាពរស់នៅលំបាកនៅខេត្ត Quang Tri ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ