សកម្មភាពតបស្នងសងគុណដល់បណ្ដាគ្រួសារបដិវត្តន៍

(VOVWORLD) - នារសៀលថ្ងៃទី២៤ ខែកក្កដា នៅរដ្ឋធានីហាណូយ មជ្ឈឹមសមាគមន៍នារី វៀតណាមបានរៀបចំពិធីជួបជុំជាមួយបណ្ដាយុទ្ធនារីពិការធ្ងន់ឆ្នើមៗទូទាំង ប្រទេសឆ្នាំ២០១៩។

ថ្លែងនៅទីនេះ ប្រធានមជ្ឈឹមសមាគមន៍នារីវៀតណាម លោកស្រី Nguyen Thi Thu Ha បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គុណូបការៈដ៏ធំធេងរបស់បណ្ដាយុទ្ធជនពលី យុទ្ធជនពិការ និងជនមានគុណូបការៈ ចំពោះបដិវត្តន៍ ដែលក្នុងនោះមានយុទ្ធនារីរងជំងឺនិងយុទ្ធនារីពិការផងដែរ។

        លោកស្រី Nguyen Thi Thu Ha បានអះអាងថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ សមាគមន៍នារីវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការងារតបស្នងសង គុណ ដោយរៀបចំសកម្មភាពសួរសុខទុក្ខ លើកទឹកចិត្ត ជួយឧបត្ថម្ភដល់យុទ្ធ នារីរងជំងឺ យុទ្ធនារីពិការ គ្រួសារញាតិសន្ដានយុទ្ធជនពលី និងជនមានគុណូប ការៈ ដើម្បីអោយគេអាចជំនះពុះពារលើការលំបាកក្នុងជីវភាព។

        សំដៅពង្រីកប្រពៃណីដ៏សប្បុរសធម៌ “ផឹកទឹកនឹកប្រភព” នោះ ក្នុងថ្ងៃទី២៣និង ថ្ងៃទី២៤ ខែកក្កដា នៅខេត្ត Ha Giang ភាគខាងជើងវៀតណាម បានប្រព្រឹត្តទៅ កម្មវិធីក្រោមប្រធានបទ “ដំណើរតបស្នងសងគុណ” ឆ្នាំ២០១៩ ដោយមានសកម្ម ភាពដ៏មានអត្ថន័យជាច្រើន សំដៅលើកតម្កើងនិងរំលឹកគុណូបការៈរបស់បណ្ដាវីរៈ យុទ្ធជនពលី ដែលបានលះបង់អស់មួយជីវិតដើម្បីបុព្វហេតុតស៊ូរំដោះប្រជាជាតិ កសាងនិងការពារមាតុប្រទេស។

        “មោទនភាពចំពោះប្រពៃណី បន្តដើរតាមជំហានរបស់ដូនតា” គឺជាប្រធានបទនៃ កម្មវិធីជួបប្រាស្រ័យរវាងយុវជនជាមួយយុទ្ធជនពិការធ្ងន់ឆ្នើមៗចំនួន៤០០នាក់ ទូទាំងប្រទេសឆ្នាំ២០១៩ ដែលត្រូវបានមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សហការជាមួយក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច រៀបចំឡើងនាថ្ងៃទី ២៤ ខែកក្កដា នៅរដ្ឋធានីហាណូយ។ លេខាមជ្ឈឹមសម្ព័ន្ធយុវជនលោក Nguyen Ngoc Luong បានអះអាងថា ចលនា តបស្នងសងគុណ បានក្លាយទៅជា លក្ខណៈ ថ្លៃថ្នូរក្នុងជីវភាពវប្បធម៌របស់ប្រជាជាតិ តាមនោះពង្រីកកម្លាំងនៃ ប្រព័ន្ធនយោបាយដើម្បីថែទាំដល់គ្រួសាររបស់ជនមានគុណូបការៈចំពោះ ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ