សកម្មភាពតបស្នងសងគុណនៅដំបន់នានា

សកម្មភាពតបស្នងសងគុណនៅដំបន់នានា - ảnh 1
សកម្មភាពតបស្នងសងគុណនៅដំបន់នានា (VOV)


        Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៦៨នៃទិវាយុទ្ធជនពិការពលី​(ទី២៧​
កក្កដា) នារសៀលថ្ងៃទី២១កក្កដាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ​
វៀតណាម​លោក Nguyen Thien Nhan បានមកអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធលោក​ប្រធាន
ហូជីមិញ​នៅ​មណ្ឌលកេរ៌្តដំណែល Kim Lien, Nam Dan ខេត្ត Nghe An អុធធួបរំលឹក
​វិញ្ញាណក្ខ័ន្ធ​យុទ្ធជនពលីយុវជនស្ម័គ្រចិត្តចំនួន១៣រូបនៅមណ្ឌល​កេរ៌្តដំណែល
ជាតិ Truong Bon។ នាថ្ងៃដដែល លោក Nguyen Thien Nhan បាន​មកជូនអំណោយ
គ្រួសារវីរអ្នកម្ដាយឃុំ Thuong Son ស្រុក Do Luong ខេត្ត Nghe An ផងដែរ។

        ក្នុងឱកាសនេះដែរបណ្ដាខ័ណ្ឌស្រុកនៅទីក្រុងហាណូយបានចលនាគាំទ្រ​រួម​
ចំណែកក្នុងមូលនិធិតបស្នងសងគុណបានចំនួនប្រាក់១ម៉ឺនលានដុង ជួយ​ឧបត្ថម្ភ​
ថវិការ​ជួសជុលនិងសាងសង់ថ្មីផ្ទះរាប់រយខ្នងសំរាប់គ្រួសារគោល​នយោបាយជា
ដើម។ ខេត្ត Bac Lieu បានបញ្ជូនចំនួនប្រាក់១ម៉ឺនលានដុងទៅ​ស្រុកទីក្រុងក្នុងខេត្ត​
ដើម្បី​ចំណាយ​ជូនមុខសញ្ញាគ្រួសារគោលនយោបាយចំនួន​១៨ពាន់នាក់ក្នុងឱកាស
រំលឹកខួប​លើកទី៦៨នៃទិវាយុទ្ធជនពិការពលីទី២៧កក្កដាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ