សកម្មភាពថែទាំបុណ្យចូលឆ្នាំថ្មីប្រពៃណីសម្រាប់ប្រជាជនក្រីក្រ

(VOVWORLD) - នាយប់ថ្ងៃទី១៧ខែមករា នៅខេត្ត Quang Tri បានប្រព្រឹត្តទៅនូវកម្មវិធី “តភ្ជាប់រង្វង់ដៃមនុស្សធម៌” ឆ្នាំកុរឯកស័ក ២០១៩។
សកម្មភាពថែទាំបុណ្យចូលឆ្នាំថ្មីប្រពៃណីសម្រាប់ប្រជាជនក្រីក្រ - ảnh 1 នាប៉ុន្មានថ្ងៃនេះ សកម្មភាពថែទាំដល់ប្រជាជនក្រីក្របានប្រព្រឹត្តទៅនៅទូទាំងប្រទេស

កម្មវិធីនេះត្រូវបានរៀបចំឡើងជាលើកទី១៤ សំដៅប្រមូលផ្តុំប្រភពកម្លាំងថែទាំបុណ្យចូលឆ្នាំប្រពៃណីជូនដល់ប្រជាជនក្រីក្រ។ កម្មវិធីបានអំពាវនាវ ផងនិងតភ្ជាប់អង្គការ បុគ្គល ចូលរួមក្នុងសកម្មភាពមនុស្សធម៌ ជួយដល់គ្រួសារក្រីក្រ អាចមានលក្ខណៈទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ជួបជុំគ្រួសារយ៉ាងកក់ក្តៅ។ រហូតដល់ឥឡូវនេះ កម្មវិធីបានរៃអង្គាសប្រាក់ចំនួន៩ពាន់ លានដុងសម្រាប់ជួយដល់ប្រជាជនក្រីក្រទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី។ លោក Nguyen Dang Quang ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ខេត្ត Quang Tri បានឲ្យដឹងថា៖ “មានគ្រួសារជាច្រើនខ្វះមុខខ្វះក្រោយ រួមទាំងខ្វះសន្ទស្សន៍ទាក់ទងផ្ទាល់នូវសេវាសង្គមជាសារវ័ន្ន។ តាមនោះ កម្មវិធី “តភ្ជាប់រង្វាន់ដៃមនុស្សធម៌ - បុណ្យតេតដើម្បីជនក្រីក្រ” និទាឃៈរដូវឆ្នំាកុរឯកស័ក សំដៅចលនាឲ្យអង្គការនិងបុគ្គលនានារួមចំណែកចែករំលែកនិងជួយឧបត្ថម្ភដល់គ្រួសារមានស្ថានភាពលំបាក មុនឆ្នាំថ្មីប្រពៃណីមកដល់”។

ក៏នាយប់ថ្ងៃទី១៧ខែមករា នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅនូវកម្មវិធី “បុណ្យចូលឆ្នាំប្រពៃណីធ្វើអំពើល្អ” សម្រាប់និទាឃៈរដូវឆ្នាំកុរឯកស័ក ២០១៩ ដោយសមាគមកសិករទីក្រុងហូជីមិញរៀបចំឡើង សំដៅរៃអង្គាសមូលនីធិជួយឧបត្ថម្ភកសិករក្រីក្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ