សកម្មភាពទទួលបុណ្យតេតប្រពៃណីរបស់ជនវៀតណាមនៅឯបរទេស

សកម្មភាពទទួលបុណ្យតេតប្រពៃណីរបស់ជនវៀតណាមនៅឯបរទេស - ảnh 1
កម្មវិធីសិល្បៈអំណរបុណ្យតេតប្រពៃណីវៀតណាមនៅឡាវ


(VOVworld)-នាយប់ថ្ងៃទី២៩មករា នៅរដ្ឋធានីវៀងច័ន្ទ ស្ថានទូតវៀតណាមប្រចាំ នៅឡាវបានរៀបចំពិធីជប់លៀងអំណរសាទរនិទាឃរដូវឆ្នាំវកអដ្ឋស័ក២០១៦ និងអប់អរសាទរជោគជ័យនៃមហាសន្និបាតបក្សលើកទី១២។​ថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ បណ្ឌិត Nguyen Manh Hung បានសង្កត់ ធ្ងន់ថា ឆ្នាំ២០១៦ជាឆ្នាំសំខាន់សម្រាប់ប្រទេសទាំងពីរ ជាពិសេស ក្នុងឆ្នាំ២០១៦ នេះ ឡាវកាន់តំណែងជាប្រធានអាស៊ានក្នុងកាលៈទេសៈដែលជាលើកដំបូង ប្រទេស ទាំងពីររួមគ្នាអនុវត្តការកសាងសហគមន៍អាស៊ានដោយឈរលើសសរ ទ្រូងចំនួន៣។ ឯកអគ្គរដ្ឋទូតបានសម្តែងក្តីជឿជាក់ថា ក្នុងឆ្នាំ២០១៦នេះ បក្ស ទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងឡាវបន្តទទួល បានសមិទ្ធិថ្មីជាច្រើន
ផងដែរ។

        ក៏ក្នុងថ្ងៃដដែល ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបបានរៀបចំបុណ្យ តេតសហគមន៍អំណរសាទរនិទាឃរដូវ២០១៦និងអបអរសាទរជោគជ័យនៃ មហាសន្និបាតបក្សលើកទី១២ ដោយមានការចូលរួមរបស់កម្មាភិបាល មន្ត្រី ស្ថានទូតរួមទាំងបងប្អូនជនវៀតណាមដែលកំពុងរស់នៅនិងសិក្សានៅអេហ្សីប
ផងដេរ។ មុននោះ នាថ្ងៃទី២៨មករា អគ្គកុងស៊ុលវៀតណាមប្រចាំនៅក្រុង Houston
រដ្ឋ Texas អាមេរិក ក៏បានរៀបចំពិធីជប់លផងជូនពរអាណិកជនវៀតណាម
និងមិត្តភក្តិអន្តរជាតិក្នុងឱកាសបុណ្យតេតប្រពៃណីវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ