សកម្មភាពទទួលបុណ្យតេតម្សាញសំរិត ២០១៣ របស់ជនវៀតណាមនៅឯកបរទេស

(VOVworld) – នាយប់ថ្ងៃទី ៣ គុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីបានរៀបចំ
ទទួលនិទាឃរដូវឆ្នាំម្សាញសំរិត ២០១៣ រួមជាមួយការចូលរួមរបស់ កម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម និងជនវៀតណាមនៅម៉ាឡេស៊ី ចំនួន ៣៥០ នាក់។
ថ្លែង​មតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ម៉ាឡេស៊ី លោក Nguyen Hong
Thao បានឲ្យដឹងថា៖ ស្ថានទូតវៀតណាមនឹង រៀបចំរាល់សកម្មភាពវប្បធម៌ទេសចរណ៍
និងពាណិជ្ជកម្ម សំដៅរំលឹកខួប អនុស្សារវរីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូត
វៀតណាម-ម៉ាឡេស៊ី។ នាថ្ងៃ ៤ គុម្ភៈ ក្រុមកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅ
កូរ៉េខាងត្បូងដឹក នាំដោយឯកអគ្គរដ្ឋទូត លោក Tran Trong Toan បានសាកសួរសុខទុក
និងជូនពរ ឆ្នាំថ្មី ២០១៣ បណ្ដាគ្រួសារពហុវប្បធម៌វៀតណាម-កូរ៉េខាងត្បូង នៅទីក្រុង
Ansan ខេត្ត Gyeonggi៕

ប្រតិកម្មទៅវិញ

ផ្សេងៗ