សកម្មភាពទៅសាកសួរសុខទុក្ខនិងជូនពរពិធីបុណ្យណូអែលឆ្នាំ២០១៧

(VOVWORLD) -ក្នុងឱកាសបុណ្យណូអែលឆ្នាំ២០១៧ នាថ្ងៃទី២២ធ្នូ គណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយលោក Tran Thanh Man ប្រធានគណៈកម្មា ធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាម បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរ នៅមូលដ្ឋានសាសនាមួយចំនួននៅទីក្រុងហូជីមិញ។


នៅវិហារប៊ីស្សពទីក្រុងហូជីមិញ តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានវាយតម្លៃខ្ពស់ចំពោះរាល់ការរួមចំណែកសកម្មរបស់ប៊ីស្សព Tran Van Doc និង គ្រិស្តសាសនិកក្នុងការចូលរួមអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រទេសជាតិ៖

        “តាងនាមគណៈប្រតិភូរបស់បក្ស រដ្ឋ និងរណសិរ្សមាតុភូមិដែលមកដល់ទីនេះ ជូនពរឲ្យប៊ីស្សព បូជាចារ្យ និងគ្រិស្តសាសនិកទាំងអស់នៅទីក្រុងហូជីមិញ ទទួល បានរដូវណូអែលសុខសាន្តត្រាន សុភមង្គលគ្រប់ប្រការ”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ