សកម្មភាពទៅសាកសួរសុខទុក្ខនិងជូនអំណោយសំរាប់បណ្ដាកម្មភិបាលនិងយុទ្ធជននៅលើកោះ Nam Yet
![សកម្មភាពទៅសាកសួរសុខទុក្ខនិងជូនអំណោយសំរាប់បណ្ដាកម្មភិបាលនិងយុទ្ធជននៅលើកោះ Nam Yet - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2013_12_26/truong-sa-lon-infonet.vn.jpg) |
កោះ Truong Sa ធំ (internet) |
(VOV)_នាថ្ងៃទី ២៦ ធ្នូ ក្រុមការងារនៃតំបន់ទី៤ កងទ័ពប្រជាជនវៀតណាម បានទៅកាន់កោះ Nam Yet ជាទីមកដល់ទីពីរនៃដំណើរទៅសាកសួរសុខទុក្ខនិងជូនអំណោយសំរាប់បណ្ដាកម្មាភិបាល យុទ្ធជន និងប្រជាជននៅលើកោះនានាភាគខាងជើង របស់ប្រជុំកោះ Truong Sa។ វរសេនីយ៍ទោNguyen Van Tam ស្នងការនយោបាយក្រុមទី១ កោះ Nam Yet បានអោយដឹងថា៖
“ យើងខ្ញុំបានបែងចែកការងារត្រៀមរៀបចំអោយបុណ្យ តេត សំរាប់ផ្នែកនិមួយៗហើយ ប៉ុន្តែ ក្នុងស្ថានភាពជាក់ស្ដែង បងប្អូនយុទ្ធជននៅទីនេះបានចាត់ទុកដូចជាក្នុងគ្រួសារតែមួយ អ្នកណាក៏សប្បាយរីករាយណាស់៕”