សកម្មភាពនៃដំណើទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតី Namibia

សកម្មភាពនៃដំណើទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតី Namibia - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានធ្វើជាពិធី ទទួលដ៏មហោឡារឹកប្រធានាធិបតី Namibia នៅវិមានប្រធានរដ្ឋ។ (Image: VOV)

(VOVworld) – តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang
នាថ្ងៃទី ១៩ វិច្ឆិកា ប្រធានាធិបតីសាធារណៈរដ្ឋ Namibia លោក Hifikepunye Pohama រួម
ជាមួយគណៈប្រតិភូជាន់ខ្ពស់បានអញ្ជើញមកកាន់រដ្ឋធានីហាណូយ ចាប់ផ្តើមដំណើ
ទស្សនកិច្ចជាផ្លូវការថ្នាក់រដ្ឋនៅវៀតណាម ។ ព្រឹកថ្ងៃដ៏ដែល ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានធ្វើជាពិធី ទទួលដ៏មហោឡារឹកប្រធានាធិបតី Namibia នៅវិមានប្រធានរដ្ឋ។ បន្ទាប់ពិធីទទួល ថ្នាក់ដឹកនាំនៃប្រទេសទាំង ២ បានដំណរការ
ចរចារ។ ក្នុងជំនួបចរចារ ភាគីទាំង ២ បានចាត់ទុកថា៖ មានការបោះជំហានយ៉ាង
សកម្ម ក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង ២ ប៉ុន្តែ មិនទាន់
សមស្របនឹងសក្តានុភាពនិងបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេស
ទាំង ២ នៅឡើយ។ ដើម្បីអភិវឌ្ឍន៍សក្តានុភាពសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំ
ទាំង ២ រូបបានឯកភាពបង្កើនទំនាក់ទំនងនយោបាយសកម្មភាពការទូតប្រជាជន អនុវត្តបណ្ដាគំរោងការសហប្រតិបត្តិការលើវិស័យកសិកម្មជាដើម។ បន្ទាប់ពីនោះ
ថ្នាក់ដឹកនាំទាំង ២ រូបបានធ្វើជាកសិ្សណសាក្សីពិធីចុះហត្ថលេខាលើរាល់ឯកសារ
សហប្រតិបត្តិការលើវិស័យការទូតនិងកសិកម្មរវាងប្រទេសទាំង ២ ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ