សកម្មភាពបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរីក

សកម្មភាពបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរីក - ảnh 1
បេក្ខជន Bernie Sanders (ខាងឆ្វេង)និងបេក្ខជន Donald Trump (រូបថត៖New York Times)

VOVWORLD_នាយប់ថ្ងៃទី៩ខែកុម្ភះ(ម៉ោងអាមេរីក)លទ្ធផលរាប់សន្លឹកឆ្នោតជា
ជំហានដំបូងនៅរដ្ឋ New Hampshireក្នុងក្របខ័ណ្ឌយុទ្ធនាការបោះឆ្នោតប្រធានាធិ
បតី​សហ​រដ្ឋ​អាមេរីកឆ្នាំ២០១៦បានសរឲ្យឃើញថាសេដ្ឋីDonald Trump​ និងព្រិទ្ធ
សមាជីក​Bernie ​Sanderជាអ្នកដណ្ដើមបានជ័យជំនះ។ ចូលរួមការបោះឆ្នោតនេះ​
ខាងគណៈ​បក្ស​ប្រជាធិបតេយ្យមានបេក្ខជន២នាក់គឺអតីតរដ្ឋមន្ត្រីការបរទេស
លោកស្រី Hilary Clinton និងព្រិទ្ធសមាជីករដ្ឋVermont​លោកBernie ​Sander។ រីឯខាង
គណៈបក្ស​សាធារណ​រដ្ឋ​​មានបេក្ខជន៨នាក់រួមមានសេដ្ឋីDonald Trump ព្រិទ្ធសមា
ជីក២នាក់គឺលោក Ted Cruz និងលោក​Marco Rubio វេជ្ជបណ្ឌិតវះកាត់ Ben Carson
 អភិបាលរដ្ឋNew Jersyលោក Chris Christie អតីតអភិបាលរដ្ឋ Florida លោក Jeb
Bush និងអភិបាលរដ្ឋ​Ohio លោកJohn Kasich និងអតីតមេដឹកនាំសម្ព័ន្ធក្រុមហ៊ុន
Hewlett-Packard លោកស្រីCarly Fiorina។​ផ្អែកទៅលើលទ្ធផលស្ទាបស្ទង់មតិនិង
លទ្ធផលរាប់សន្លឹកឆ្នោតជាជំហានដំបូងបានសរឲ្យឃើញថាបេក្ខជនDonald
Trumpបានសំរេចជោគជ័យក្នុងការប្រកួតប្រជែងរបស់​គណៈបក្សសាធារណរដ្ឋ
នៅរដ្ឋNew Hampshireជាមួយសំលេងគាំទ្រចំនួន៣៣,៩១% ។​អ្នកជាប់លេខ២គឺ
លោក John Kasich ដោយមានសំលេងគាំទ្រចំនួន១៦,១៩%។ 
ចំណែកការប្រកួតប្រជែងខាងគណៈបក្សប្រជាធិបតេយ្យ គឺព្រិទ្ធសមាជីក​Bernie
​Sanderទទួលបានសំលេងគាំទ្រចំនួន៥៦,៦១%ដោយវាដាច់អតីតរដ្ឋមន្ត្រីការ
បរទេសលោកស្រី Hilary Clintonដែលទទួលបានសំលេងគាំទ្រចំនួន៤១,៣៧%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ