សកម្មភាពរបស់គណៈប្រតិភូទេសាភិបាលរដ្ឋ Assan របស់ឥណ្ឌា ដែលបានបំពេញបំណើរទស្សនកិច្ចនៅវៀតណាម

(VOVWORLD) -លោក Hoang Binh Quan បានអះអាងថា៖ គណប្រតិភូឥណ្ឌា ដឹកនាំដោយ ទេសាភិបាលរដ្ឋ Assan បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមជាលើកដំបូងគឺជាសកម្មភាពអនុវត្តន៍ជាក់ស្ដែងកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

នាថ្ងៃទី ១៤ ឧសភា នៅទីក្រុងហាណូយ លោក Hoang Binh Quan ប្រធាន គណៈកម្មធិការកិច្ចការបរទេសមជ្ឈឹមបក្សវៀតណាម បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Sarbanada Sonowal ទេសាភិបាលរដ្ឋ Assan របស់ឥណ្ឌា និងជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនឥណ្ឌា (BJP) ដែលកំពុងបំពេញដំណើរទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ឧសភា។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Hoang Binh Quan បានអះអាងថា៖ គណប្រតិភូឥណ្ឌា ដឹកនាំដោយ ទេសាភិបាលរដ្ឋ Assan បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមជាលើកដំបូងគឺជាសកម្មភាពអនុវត្តន៍ជាក់ស្ដែងកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដោយរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម ជាមួយរដ្ឋ Assan របស់ឥណ្ឌានិយាយដោយឡែក។

រីឯខ្លួនវិញ ទេសាភិបាលរដ្ឋ Assan លោក Sarbanada Sonowal បានអះអាងថាឱកាស សហប្រតិបត្តិការ និងការផ្លាស់ប្ដូរបទពិសោធន៍ជាមួយវៀតណាម គឺទទួលបានលទ្ធផលដែលមានសារៈសំខាន់ក្នុងដំណើរទស្សនកិច្ចនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ