សកម្មភាពរបស់គណៈប្រតិភូអ្នកកាសែតកម្ពុជានៅវៀតណាម


សកម្មភាពរបស់គណៈប្រតិភូអ្នកកាសែតកម្ពុជានៅវៀតណាម  - ảnh 1
សកម្មភាពរបស់គណៈប្រតិភូអ្នកកាសែតកម្ពុជានៅវៀតណាម (Image: VOV)

(VOVworld) – ទទួលសេចក្តីអញ្ជើញពីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ​វៀតណាម  គណៈប្រតិភូអ្នកកាសែតកម្ពុជាដឹកនាំដោយលោក លី វាន់ហុង អនុរដ្ឋលេខា
ធិការទទួលបន្ទុកកិច្ចការអន្តរជាតិអាស៊ាននិងជាទីប្រឹក្សាររដ្ឋមន្ត្រីក្រសួងព័ត៌មាន
កម្ពុជាបានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ១៤ ដល់ទី
២៤ មិថុនា។ នារសៀលថ្ងៃទី ២២ មិថុនា នៅទីស្នាក់ការ វិទ្យុសម្លេងវៀតណាម
VOV នៅទីក្រុងហាណូយ អគ្គនាយករង VOV លោក Vu Hai បានទទួលជួប
សន្ទនាជាមួយគណៈប្រតិភូកម្ពុជា។ ភាគីទាំង ២ បានពិភាក្សាអំពីកិច្ចសហប្រ
តិបត្តិការទ្វេភាគីខាងបច្ចេកទេស ក៏ដូចជា ការផ្លាស់ប្តូរគណៈប្រតិ ភូអ្នកកា
សែតរវាងប្រទេសទាំង ២ ។ ភាគីកម្ពុជាយកចិត្តទុកដាក់ជាពិសេសដល់
សកម្មភាពរបស់កាណាល់ VOV ចរាចរណ៍ ហើយអះអាងថា៖ នេះគឺជារូប គំរូដែលប្រទេសកម្ពុជាចាប់អារម្ភស្រាវជ្រាវឆ្ពោះទៅ។ អនុរដ្ឋលេខាធិការរង
លោក លី វាន់ហុង បានឲ្យដឹងថា៖

“យើងមានគំរោងហើយ ប៉ុន្តែ គំរោងនេះគឺរបស់ស្ថាប័ន្ធប៉ូលីស។ ដូច្នេះ ក្រសួង ព័ត៌មានពុំមានគំរោងដូចរបស់ VOV ទេបញ្ហចរាចរណ៍នេះ។ ប៉ុន្តែ នារៀងរាល់ថ្ងៃ ការគ្រប់គ្រងវិទ្យុរដ្ឋក៏មានអ្នកដែលទូរស័ព្ទចូលស្តីពីបញ្ហាចរាចរណ៍ដែរ។​ជាបំណងរបស់ក្រសួងផងរបស់ពលរដ្ឋផង។ មានការលំបាកច្រើន ដោយសារ បញ្ហានេះពាក់ពាន់ដល់បច្ចេកទេស​ ហើយរឿងនេះវាពាក់ពាន់នឹងចរាចរណ៍ខាង
ប៉ូលីស្ត។​   ហើយឥឡូវនេះវិទ្យុឯកជនក៏ធ្លាប់បានផ្សាយផ្ទាល់រហូត ២៤ ម៉ោង
ដូចជា នៅ VOV នេះដែរ។ ប៉ុន្តែ គ្រាន់ថា នៅក្រុងភ្នំ ពេញ និងតំបន់ធំ យើង
អត់មានកាមេរ៉ាដូចនៅ VOV នេះទេ។

ក្រៅពីសកម្មភាពផ្លាស់ប្តូរជំនាញជាមួយ VOV គណៈប្រតិភូអ្នកកាសែតកម្ពុជា នៅជួបធ្វើការជាមួយផ្នែកទាក់ទិននានាលើវិស័យទេសចរណ៍វប្បធម៌និងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋវៀតណាម។ ឯកឧត្តម លី វាន់ហុង បានឲ្យដឹងថែម
ទៀតថា៖

 “គណៈ ប្រតិភូមកនេះគឺមានបំណងទំនាក់ទំនងជារួមទំនាក់ទំនងខ្លាំងជាមួយ
VOV ដើម្បីយើងបន្តកិច្ចសហប្រតិបត្តិការលើផ្នែកព័ត៌មាននិងបច្ចេកទេស។
យើង បានជួបជាមួយស្ថប័នជាច្រើនហើយឥឡូវទាក់ទងជាមួយ សមាគម
អ្នកកាសែតវៀតណាម ហើយយើងនឹងបន្តទំនាក់ទំនងឲ្យគាត់ដើម្បី ជួប សមាគមអ្នកកាសែតកម្ពុជា

តាមកិច្ចព្រមព្រៀងរវាងក្រសួងព័ត៌មានរបស់វៀតណាមនិងកម្ពុជា ប្រទេសទាំង
២ បញ្ជូនគណៈប្រតិភូអ្នកកាសែតទៅកាន់ប្រទេសនិមួយៗប្រចាំឆ្នាំដើម្បី

ស្វែងយល់ បន្ថែមនិងផ្សាយព័ត៌មានអំពីប្រទេសនិងប្រជាពលរដ្ឋ។ តាមរយៈ
នោះ រួមចំណែកលើកកំពស់ការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជន
នៃប្រទេស ទាំង ២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ