សកម្មភាពរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dungនៅសន្និសីទកំពូលពិសេសអាស៊ាន-អាមេរិក

 (VOVworld)-បន្តដំណើរចូលរួមសន្និសីទកំពូលពិសេសអាស៊ាន-អាមេរិក នៅ
Sunnylands រដ្ឋ California ប្រទេសអាមេរិក​​ នាថ្ងៃទី១៦កុម្ភៈ នាយករដ្ឋ មន្ត្រីវៀត
ណាម លោក Nguyen Tan Dung និងប្រធានាធិបតីអាមេរិកលោក Barack Obama រួមទាំងថ្នាក់ដឹកនាំអាស៊ានអញ្ជើញចូលរួមសម័យពិភាគ្សា ក្រោមប្រធានបទស្តីពី
កិច្ចការពារសន្តិសុខ ភាពសម្បូររុងរឿងនិងសន្តិសុខនៅ អាស៊ី-ប៉ាស៊ីហ្វិក។ មុន
នោះ ថ្នាក់ដឹកនាំអាស៊ាននិងអាមេរិកក៏បានពិភាគ្សា លើប្រធានបទស្តីពីយថា
ទស្សន៍យុទ្ធសាស្ត្រក្នុងតំបន់។

សកម្មភាពរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dungនៅសន្និសីទកំពូលពិសេសអាស៊ាន-អាមេរិក - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung និងគណៈប្រតិភូ
ជាន់ខ្ពស់វៀតណាមនៅក្នងសន្និសីទ

       នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយថ្នាក់ដឹកនាំអាស៊ាននិង អាមេរិក
បានឯកភាពគ្នាដោយវាយតម្លៃថា ស្ថានភាពតំបន់នាបច្ចុប្បន្នកំពុង មានបំរ៉ែបំរួល
យ៉ាងស្មុគ្រស្មាញ ជះឥទ្ធិពលទៅលើប្រទេសនីមួយៗ។ ថ្នាក់​ដឹកនាំអាស៊ាននិង
អាមេរិកក៏បានឯកភាពអនុម័តលើសេចក្តីថ្លែងការណ៍រួម ក្នុងនោះ អះអាងនូវគោល
ការកំណត់ទិសដៅសម្រាប់ទំនាក់ទំនងរវាងអា ស៊ានជាមួយអាមេរិកនាដំណាក់
កាលខាងមុខ។ សេចក្តីថ្លែងការណ៍រួមនេះ បានសង្កត់ធ្ងន់ថា អាស៊ាននិងអាមេរិក
បន្តលើកកំពស់និងគោរពច្បាប់អន្តរ ជាតិ ធម្មនុញ្ញអ.ស.បនិងធម្មនុញ្ញអាស៊ាន ដោយគាំទ្រការកសាងសណ្តាប់ ធ្នាប់ក្នុងតំបន់ ដោះស្រាយជំលោះដោយសន្តិវិធី
ធានាសន្តិសុខ សុវត្ថភាព នាវាចរណ៍ អាកាសចរណ៍ឲ្យសមស្របទៅនឹងច្បាប់
អន្តរជាតិក្នុងនោះមាន អនុសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

       ថ្លែងមតិនៅក្នុងបណ្តាសម័យពិភាគ្សា លោក Nguyen Tan Dung ក៏បាន ចែក
រំលែកនូវការព្រួយបារម្ភអំពីបំរ៉ែបំរួលយ៉ាងស្មុគ្រស្មាញនៅសមុទ្រខាង កើតនាពេល
កន្លងទៅ ជាពិសេសគឺសកម្មភាពផ្លាស់ប្តូរសភាពដើម បង្កើន យោធា គំរាមកំហែង
សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍ក្នុងតំបន់។
លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា ប្រទេសនានាត្រូវផ្តល់អាទិភាពក្នុងការ
កសាងជំនឿជាក់ បង្កើនជំនួបសន្តិ នានិងកិច្ចសហប្រតិបត្តិការ​ ព្រមទាំងគាំទ្រភាព
ជាម្ចាស់របស់អាស៊ានក្នុងការ រក្សាបរិយាកាសសន្តិភាពនិងសន្តិសុខក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ