សកម្មភាពរបស់នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជានៅវៀតណាម

សកម្មភាពរបស់នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជានៅវៀតណាម - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួលជួបសន្តនានាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនសែន។ (VOV)

        Vovworld-នាព្រឹកថ្ងៃទី២៧ធ្នូ នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលនៃព្រះ​រាជាណា
ចក្រកម្ពុជាសម្ដេចតេជោហ៊ុនសែនបានជួបសន្ទនាជាមួយអតីតអ្នក​ជំនាញការ
អតីតកងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា។ នៅជំនួបប្រាស្រ័យ នាយករដ្ឋមន្ត្រី
កម្ពុជាសម្ដេចហ៊ុនសែនបានសម្ដែងក្តីសប្បាយរីករាយចំពោះការ​អភិវឌ្ឍន៍ដ៏ល្អ
ប្រសើរនៃទំនាក់ទំនងនៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។ ប្រទេសទាំងពីរ
កំពុងប្តេជ្ញាចិត្តធ្វើឲ្យស៊ីជម្រៅថែមទៀតនិងនាំទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការ
លើគ្រប់វិស័យឡើងកំពស់ថ្មី។

        នាថ្ងៃដ៏ដែលនៅទីក្រុងហាណូយ នាយករដ្ឋន្ត្រីរាជរដ្ឋាភិបាលកម្ពុជាសម្ដេច​ហ៊ុនសែនបានជួបសន្ទនានិងសំណេះសំណាលជាមួយវិនិយោគិនវៀតណាម។
នៅទីនេះ នាយករដ្ឋមន្ត្រីសម្ដេចហ៊ុនសែនបានតាងនាមឲ្យរាជរដ្ឋាភិបាលនិង​
ប្រជាជន​កម្ពុជាថ្លែងអំណរគុណនិងវាយតំលៃខ្ពស់វិនិយោគិនវៀតណាម​ពិសេស​
គឺ​តួនាទីសកម្មភាពនៃសមាគមវិនិយោគិនវៀតណាមនៅកម្ពុជា។ នាយករដ្ឋមន្ត្រី​សម្ដេចហ៊ុនសែនបានអះអាងថា​ កម្ពុជាបង្កើតបរិយាកាសកាន់តែងាយ​ស្រួលពី​មួយថ្ងៃទៅមួយថ្ងៃសំរាប់វិនិយោគិននិងអាជីវករវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ