សកម្មភាពរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc នៅខេត្ត Dong Thap

សកម្មភាពរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc នៅខេត្ត Dong Thap - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញ ទៅពិនិត្យរូបសណ្ឋានធ្វើអាជីវកម្មរបស់ក្រុមហ៊ុនភាគហ៊ុន Vinh Hoang

(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅខេត្ត Dong Thap នា
ព្រឹកថ្ងៃទី១២មិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc
បានអញ្ជើញទៅទស្សនារូបសណ្ឋានផលិតកម្មអាជីវកម្មលើភូមិភាគ។

        នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញ ទៅ
ពិនិត្យរូបសណ្ឋានធ្វើអាជីវកម្មរបស់ក្រុមហ៊ុនភាគហ៊ុន Vinh Hoang ជា អង្គភាពធ្វើ
អាជីវកម្មលើវិស័យជាច្រើន​ដែលក្នុងនោះមានការចិញ្ចឹមជលផល ជាពិសេសនេះ
ជាអង្គភាពដែលស្វែងរកបានទិសដៅថ្មី និងវិនិយោគទៅលើការ ផលិតទំនិញកម្ម
បច្ចេកវិទ្យាខ្ពស់នោះគឺ Collagen និង Gelatin ពីស្បែកត្រី ដែល រំ ពឹងទុកថានាំមក
ប្រសិទ្ធិភាពសេដ្ឋកិច្ចខ្ពស់។

        នាពេលរសៀលថ្ងៃដដែល លោក Nguyen Xuan Phuc បានអញ្ជើញជួប ធ្វើការ
ជាមួយថ្នាក់ដឹកនាំខេត្ត Dong Thap ស្តីពីសភាពការអនុវត្តភារកិច្ចសេដ្ឋកិច្ច សង្គម
ជាពិសេសគឺពិភាគ្សាលើការងារជម្រុញការផលិតកម្មធ្វើអាជីវកម្មក្នុង​ខេត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ