សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នៅសន្និសីទជាន់ខ្ពស់អាសាន ៣១

(VOVWORLD) -នាព្រឹកថ្ងៃទី ៣១ វិច្ឆិកា នៅ ទីក្រុងម៉ានីលប្រទេសហ្វីលីពីន បានប្រព្រឹត្តិទៅពិធីបើក សន្និសីទជាន់ខ្ពស់អាស៊ានលើកទី៣១ (អាស៊ាន-៣១) និង សន្និសីទជាន់ខ្ពស់ទាក់ទិននានា ក្រោមអធិបតីភាពរបស់ប្រធានាធិបតីនៃប្រទេសម្ចាស់ផ្ទះលោក Rodrigo Roa Duterte។ 
សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នៅសន្និសីទជាន់ខ្ពស់អាសាន ៣១ - ảnh 1 សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Xuan Phuc នៅសន្និសីទជាន់ខ្ពស់អាសាន ៣១

នាព្រឹកថ្ងៃទី ៣១ វិច្ឆិកា នៅ ទីក្រុងម៉ានីលប្រទេសហ្វីលីពីន បានប្រព្រឹត្តិទៅពិធីបើក សន្និសីទជាន់ខ្ពស់អាស៊ានលើកទី៣១ (អាស៊ាន-៣១) និង សន្និសីទជាន់ខ្ពស់ទាក់ទិននានា ក្រោមអធិបតីភាពរបស់ប្រធានាធិបតីនៃប្រទេសម្ចាស់ផ្ទះលោក Rodrigo Roa Duterte។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអាស៊ានចំនួន៩ រួមទាំងថ្នាក់ដឹកនាំនៃប្រទេស និងអង្គការអន្តរជាតិចំនួន ២០ ក្នុងនោះមានអាមេរិក រុស្ស៊ី ចិន សហភាពអឺរ៉ុប (EU)  និងអង្គការសហប្រជាជាតិបានចូលរួមក្នុងពិធីបើក។

ក្នុងបទសុន្ទរកថាបើកឆាក ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Roa Duterte បានសង្កត់ធ្ងន់ទៅលើលទ្ធិភេរវកម្មនិយម និងលទ្ធិជ្រុលនិយមហឹង្សា គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ពិភពលោក។លោក Rodrigo Roa Duterte បានចាត់ទុកថាបណ្ដាប្រទេសគប្បីរួមសហការធ្វើសកម្មភាពសំដៅទប់ទល់នឹងការលាកល្បងទាំងនេះ។

ដោយមានសន្និសីទផ្លូវការចំនួន ១០ រួមទាំងសន្និសីទរវាងអាស៊ាន និងដៃគូ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ាន និងពិភាក្សាលើខ្លឹមសារស្ដីពីការកសាងសហគមន៍ ផ្លាស់ប្តូរលើបញ្ហាតំបន់និងអន្តរជាតិ និងការតម្រង់ទិសសហប្រតិបត្តិការបន្ត។ តាម ការរំពឹងទុកឯកសារចំនួន ៥៥ នឹងបានចុះហត្ថលេខា និងអនុម័តនៅក្នុងបណ្ដាសន្នសីទនេះ ហើយហ្វីលីពីននឹងចេញផ្សាយសេចក្ដីប្រកាសថ្នាក់ប្រធាននៃបណ្ដាសន្និសីទជាន់ខ្ពស់ចំនួន ៩។

នៅខាងក្រៅសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣១ នេះ នាព្រឹកថ្ងៃទី ១៣ វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc មានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុនសែន និងនាយករដ្ឋមន្ត្រីឡាវលោក Thongloun Sisoulith។ នៅទីនេះ នាយករដ្ឋមន្ត្រីទាំងបីរូបបានពិភាក្សា ចែករំលែកបទពិសោធន៍ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងបណ្ដាបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ