សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅរុស្ស៊ី

(VOV)_បន្តសកម្មភាពនានាក្នុងក្របខ័ណ្ឌដំណើរទៅបំពេញទស្សនកិច្ចនៅ​រុស្ស៊ី
 នាយប់ថ្ងៃទី៨ ឧសភា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang រួមជាមួយថ្នាក់
ដឹកនាំជាន់ខ្ពស់​ និងដំណាងប្រទេសនានាបានចូលរួមពិធីជប់លៀង ​អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧០នៃទិវាជ័យជំនះលើពួកហ្វាស៊ីស របស់ប្រធានាធិបតី​រុស្ស៊ី 
​លោក Vladimir Putin។

សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅរុស្ស៊ី - ảnh 1
លោក Truong Tan Sang ​ ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅរុស្ស៊ី

          មុននោះ នាថ្ងៃនេះដែរ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ​បានមាន
ជំនួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅរុស្ស៊ី។ ​ជូនដំណឹងអំពី
បណ្ដាចំណុចលេចធ្លោនៃស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងយថាទស្សន៍
សហប្រតិបត្តិការលើច្រើនវិស័យ រវាងវៀតណាមនិងរុស្ស៊ី។ ទន្ទឹម​នឹងនោះ លោក 
Truong Tan Sang ក៏បានសម្ដែងគោលបំណងថា៖ ​បណ្ដាអាជីវករ សហគមន៍ជន
វៀតណាមនៅទីនេះ បន្តរួមវិភាគទានជាច្រើនថែមទៀតអោយសហគមន៍ប្រទេស
សាម៉ី ជាពិសេសគឺត្រូវគោរពបណ្ដាកិច្ចសន្យា​ពាណិជ្ជកម្មជាមួយដៃគូផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ