សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមនៅចិន

សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមនៅចិន - ảnh 1
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានមានជំនួបសន្ទនាជាមួយអគ្គលេខាបក្សកម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន លោក Xí Jìnpíng

          (VOV)_ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅចិន នារសៀលថ្ងៃទី២៣ ធ្នូ នៅទី
ក្រុង ប៉េកាំង (ចិន) ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និង​គណៈ
ប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានមានជំនួបសន្ទនាជាមួយអគ្គលេខាបក្ស
កម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន លោក  Xí Jìnpíng ។ នៅក្នុងជំនួបនេះ​ ប្រធានរដ្ឋសភា លោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖​ក្នុងដំណើរ​ទស្សនកិច្ចលើក
នេះ របស់គណៈប្រតិភូរដ្ឋសភាវៀតណាម គឺសំដៅជំរុញការ​អនុវត្តបណ្ដាកិច្ចព្រម
ព្រៀងជាន់ខ្ពស់រវាងប្រទេសទាំងពីរនារយៈពេលកន្លងទៅ។ លោក Nguyen Sinh
 Hung បានអះអាងថា៖ បក្ស រដ្ឋវៀតណាមជានិច្ចកាល​រក្សា ពង្រឹងនិងពង្រីកចំ
ណងមិត្តភាពប្រពៃណី វៀតណាម-ចិន និងចាត់ទុកនេះគឺ​ជា​ទ្រព្យ​សម្បត្តិ​ដ៏ថ្លៃថ្លា
របស់បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេស​ទាំង​ពីរ។

          ស្ដីអំពីបណ្ដាបញ្ហានៅលើសមុទ្រខាងកើត ប្រធានរដ្ឋសភា លោក Nguyen
Sinh Hungបានអះអាងថា៖ ទស្សនះរបស់បក្ស រដ្ឋវៀតណាមគឺព្រមព្រៀងជា​មួយ
​បក្ស រដ្ឋចិន បង្កើនការយល់ដឹងគ្នាទៅវិញទៅមក រក្សាការចរចារ ពិគ្រោះ​យោបល់។
 ដោះស្រាយបញ្ហានៅលើសមុទ្រនេះត្រូវមានទស្សនះយុទ្ធសាស្ត្រយូរអង្វែង សម
ស្របជាមួយច្បាប់អន្តរជាតិ គោរពផលប្រយោជន៍របស់ប្រទេស​និមួយៗ និងទំនាក់
ទំនងវៀតណាមនិងចិន។​

          នៅទីនេះ អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xí Jìnpíng បាន​អះអាង
​ថា៖ ​បក្ស និងរដ្ឋចិនជានិច្ចកាលគោរព និងគាំទ្រការបង្កើនជំនួបប្រាស្រ័យ​សហប្រ
តិបត្តិការ រវាងសមាជចិន និងរដ្ឋសភាវៀតណាម ក៏ដូចជាជំនួបប្រា​ស្រ័យមិត្តភាព
រវាងប្រជាជននៃប្រទេសទាំងពីរ ហើយចាត់ទុកនេះគឺជាកក្តា​សំខាន់ ក្នុងទំនាក់ទំ
នងសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យចិន-វៀតណាម។ ក្នុងរយៈពេល
ខាងមុខនេះ ភាគីទាំងពីរត្រូវបន្តបង្កើនជំនួបប្រាស្រ័យ បើកទូលាយការផ្លាស់ប្តូរ
គណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការផ្លាស់ប្តូរព័ត៍មាន បទ​ពិសោធន៍ និងគាំទ្រគ្នាទៅវិញ
ទៅមក លើវេទិកាតំបន់និងអន្តរជាតិ។ 

          ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពអំពីការបង្កើនជំនួបប្រាស្រ័យជាន់ខ្ពស់
​រវាងប្រទេសទាំងពីរ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរអភិវឌ្ឍន៍
និរន្តរភាព។ ប្រទេសទាំងពីរក៏បានជំរុញខ្លាំងការឃោសនាអំពីចំណងមិត្តភាព​ប្រ
ពៃណីរវាងប្រទេសទាំងពីរ ជំរុញសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូប្រជាជន។ ប្រ
ធានរដ្ឋ លោក Xí Jìnpíng ក៏បានទទួលសេចក្ដីអញ្ជើញចូលរួម​សន្និសីទ​ជាន់ខ្ពស់​ 
APEC ២០១៧នៅវៀតណាមផងដែរ។

          ក៏ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅចិន នាយប់ថ្ងៃទី២៣ ធ្នូ ប្រធានរដ្ឋ​សភាវៀតណាម លោក Nguyen Sinh Hung ក៏បានអញ្ជើញទៅសាក់សួរសុខទុក្ខ
​និងជួបប្រាស្រ័យកម្មាភិបាល បុគ្គលិក និងដំណាងសហគមន៍ជនវៀតណាម
នៅទីក្រុងប៉េកាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ