សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅក្នុងដំណើរទស្សនកិច្ចនៅបារាំង

(VOVWORLD) - នាព្រឹកថ្ងៃដដែល លោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញធ្វើជា សាក្សីនៅពិធីទទួលយន្តហោះប្រភេទ A321neo របស់ក្រុមហ៊ុនអាកាសចរណ៍ វៀតណាម VietjetAir។ នេះជាយន្តហោះថ្មីទី៦០ដែលក្រុមហ៊ុននេះទទួលដោយ ផ្ទាល់ពី Airbus។
សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅក្នុងដំណើរទស្សនកិច្ចនៅបារាំង - ảnh 1លោកស្រី Nguyen Thi Kim Ngan អញ្ជើញធ្វើជាសាក្សីនៅពិធីទទួលយន្តហោះប្រភេទ A321neo របស់ក្រុមហ៊ុនអាកាសចរណ៍ វៀតណាម VietjetAir (រូបថត៖ VOV)

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋបារាំង នាព្រឹក ថ្ងៃទី៣ ខែមេសា នៅទីស្នាក់ការក្រុមហ៊ុន Airbus ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅទស្សនាខ្សែសង្វាក់ផលិតកម្ម យន្តហោះប្រភេទ A350 របស់ Airbus។ ព្រឹត្តិការណ៍នេះបានបង្ហាញនូវការយក ចិត្តទុកដាក់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមដល់ការអភិវឌ្ឍនៃផ្នែកអាកាស ចរណ៍ ក៏ដូចជាបញ្ហាផ្ទេរប្រគល់បច្ចេកវិទ្យា និងកិច្ចសហប្រតិបតិ្តការយុទ្ធសាស្ត្រ ក្នុងវិស័យឧស្សាហ កម្មសំខាន់នេះផងដែរ។

        នាព្រឹកថ្ងៃដដែល លោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញធ្វើជា សាក្សីនៅពិធីទទួលយន្តហោះប្រភេទ A321neo របស់ក្រុមហ៊ុនអាកាសចរណ៍ វៀតណាម VietjetAir។ នេះជាយន្តហោះថ្មីទី៦០ដែលក្រុមហ៊ុននេះទទួលដោយ ផ្ទាល់ពី Airbus។

        VietjetAir ជាសមាជិកជាផ្លូវការនៃសមាគមន៍ដឹកជញ្ជូនអាកាសចរណ៍អន្តរ ជាតិ (IATA)។ ក្រុមហ៊ុននេះត្រូវបានគេហទំព័រ AirlineRatings.com រៀបចំណាត់ ថ្នាក់សុវត្ថិភាពអាកាសចរណ៍ដោយលំដាប់ ៧ ផ្កាយ ដែលជាលំដាប់ខ្ពស់បំផុត លើពិភពលោក។

        សកម្មភាពពោលខាងលើបានបិទបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការរបស់ ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូ ជាន់ខ្ពស់នៃរដ្ឋសភានៅសាធារណៈរដ្ឋបារាំង។ នាវេលាម៉ោង១០ព្រឹកថ្ងៃទី៣ ខែ មេសា (តាមម៉ោងតំបន់) លោកស្រីប្រធានរដ្ឋសភាវៀត ណាមបានចាកចេញពី បារាំង ទៅកាន់ទីក្រុងព្រុចសែល បែលហ្ស៊ិក ចាប់ផ្ដើមដំណើរទស្សនកិច្ចការងារ ជាមួយសភា អឺរ៉ុប (EP)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ