សកម្មភាពរបស់រដ្ឋសភាដើម្បីគោលដៅកសាងស្ថាប័ននិតិបញ្ញត្តិរបស់ប្រជាជនដោយប្រជាជននិងដើម្បីប្រជាជន

សកម្មភាពរបស់រដ្ឋសភាដើម្បីគោលដៅកសាងស្ថាប័ននិតិបញ្ញត្តិរបស់ប្រជាជនដោយប្រជាជននិងដើម្បីប្រជាជន - ảnh 1

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រជាជនទាំងមូល
ទៅបោះឆ្នោត (ថ្ងៃទី៦ មករា ឆ្នាំ១៩៤៦) នាព្រឹកថ្ងៃទី៥ សីហា នៅអគារដ្ឋសភា
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានជួបសំណេះសំណាលជា
មួយគណៈប្រតិភូសមាជិកសមាជិការសភាខេត្ត An Giang ភាគខាងត្បូងវៀតណាម
។គណៈប្រតិភូសមាជិកសមាជិការសភាខេត្ត An Giang បានវាយតំលៃ ខ្ពស់ចំពោះ
សកម្មភាពរបស់រដ្ឋសភានាពេលកន្លងទៅ ព្រមទាំងស្នើរឲ្យរដ្ឋសភា បន្តផ្លាស់ប្ដូរថ្មី
ដើម្បីលើកកំពស់គុណភាពធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិភាព។ប្រធានរដ្ឋសភា
លោក Nguyen Sinh Hung បានអះអាងថា សកម្មភាពរបស់រដ្ឋ សភាជានិច្ចកាលបន្ត
វេននូវសមិទ្ធិផលរបស់ជំនាន់មុនៗដើម្បីគោលដៅកសាងស្ថាប័ននិតិបញ្ញត្តិរបស់
ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជន ឲ្យសក្តិសមជា ស្ថាប័នតំណាងរបស់
ប្រជាជន និងជាស្ថានប័នកាន់អំណាចរដ្ឋខ្ពស់បំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ