សកម្មភាពរបស់រដ្ឋសភាវៀតណាមនីតិកាលទី១៣
|
សកម្មភាពរបស់រដ្ឋសភាវៀតណាមនីតិកាលទី១៣ |
(VOV)_នាព្រឹកថ្ងៃទី៥ មិថុនា ក្រោមការដឹកនាំរបស់អនុប្រធានរដ្ឋសភាវៀត
ណាម លោក Uong Chu Luu បណ្ដាសមាជិក សមាជិកាសភាបានធ្វើការនៅសាល
ប្រជុំ ដើម្បីស្ដាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អំពីស្ថាន
ភាពអយុត្តិធម៌ ក្នុងពេលអនុវត្តច្បាប់ព្រហ្មទណ្ឌ ច្បាប់បណ្ដឹងតវ៉ាព្រហ្មទណ្ឌ និង
ការសង់ខូចខាតសំរាប់ជនរងគ្រោះដោយអំពើអយុត្តិធម៌។ របាយការណ៍របស់
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានវាយតំលៃថា៖ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង
ទៅ សកម្មភាពស៊ើបអង្កេត កាត់ទោស សុទ្ធតែត្រូវទោសត្រឹមត្រូវតាមច្បាប់ ធានា
សិទ្ធិមនុស្ស សិទ្ធិនិងផលប្រយោជន៍ស្រប់ច្បាប់របស់ប្រជាពលរដ្ឋ។ ដោយសារ
បណ្ដាស្ថាប័នបានជំនះពុះពារលើកង្វះខាត់ក្នុងសកម្មភាពស៊ើបអង្កេត ផ្តន្ទាទោស
កាត់ទោសនោះ បានជាស្ថានភាពអយុត្តិធម៌ត្រូវបានកាត់បន្ថយជាច្រើន៕