សកម្មភាពរបស់លោកខាងលិចនៅសមុទ្រខ្មៅហួសព្រំដែនកំណត់

(VOVWORLD) - លោកប្រធានាធិបតីរុស្ស៊ី V.Putin បានសង្កត់ធ្ងន់ថា សកម្មភាពរបស់បណ្តាប្រទេសលោកខាងលិចនៅសមុទ្រខ្មៅគឺហួសពីដែនកំណត់។ 

នាថ្ងៃទី ១៨ ខែវិច្ឆិកា ថ្លែងនៅក្នុងកិច្ចបើកទូលាយនៃក្រសួងការបរទេសរុស្ស៊ី លោកប្រធានាធិបតី V.Putin បានក្រើនរំលឹកពីការពិតដែលថា សកម្មភាពរបស់បណ្តាប្រទេសលោកខាងលិចកំពុងកើតឡើងមិនត្រឹមតែនៅក្នុងសមុទ្រខ្មៅប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់ផ្សេងទៀតនៅជិតព្រំដែន រុស្ស៊ី លើសពីដែនកំណត់។ លោកប្រធានាធិបតីរុស្ស៊ី V.Putin បានសង្កត់ធ្ងន់ថា សកម្មភាពរបស់បណ្តាប្រទេសលោកខាងលិចនៅសមុទ្រខ្មៅគឺហួសពីដែនកំណត់។ មេដឹកនាំរុស្ស៊ីរូបនេះបានប្រកាស ថា នឹងឆ្លើយតបឱ្យបានគ្រប់គ្រាន់ចំពោះសកម្មភាពយោធារបស់ណាតូនៅជិតព្រំដែនរបស់ខ្លួន។

យ៉ាងណាមិញ ប្រធានាធិបតីរុស្ស៊ី លោក V.Putin បានវាយតម្លៃថា ការព្រមានថ្មីបំផុតរបស់រុស្ស៊ី ចំពោះប្រទេសលោកខាងលិច បានដំណើរការហើយ គួរតែត្រូវបានរក្សាឱ្យបានយូរតាមតែអាចធ្វើទៅបាន ដើម្បីកុំឱ្យកើតមានជម្លោះមិនចាំបាច់សម្រាប់រុស្ស៊ីនៅតាមព្រំដែនខាងលិច។ មេដឹកនាំរុស្ស៊ីបានបញ្ជាក់ថា ប្រទេសខ្លួន “មិនត្រូវការជម្លោះទេ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ