សកម្មភាពរបស់អគ្គលេខាបក្សលោក Nguyen Phu Trong នៅមីយ៉ាន់ម៉ា

(VOVWORLD) -បន្តដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅមីយ៉ាន់ម៉ា នាថ្ងៃទី២៥សីហា នៅរដ្ឋធានី Naypyidaw អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយសេនាប្រមុខ Min Aung Hlaing មេបញ្ជាការបណ្តា កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា។
សកម្មភាពរបស់អគ្គលេខាបក្សលោក Nguyen Phu Trong នៅមីយ៉ាន់ម៉ា - ảnh 1អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយសេនាប្រមុខ Min Aung Hlaing មេបញ្ជាការបណ្តាកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា

នៅទីនេះ លោក Nguyen Phu Trong បានវាយ តម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសនៃប្រទេសទាំងពីរ នាពេលកន្លងទៅ។ រីឯសេនាប្រមុខ Min Aung Hlaing បានអះអាងថា ប្រទេសទាំង ពីរនៅមានសក្កានុភាពសហប្រតិបត្តិការជាច្រើន និងមានបំណងថា ប្រទេសទាំងពីរ បន្តពង្រឹងនិងពង្រីកថែមទៀត កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធនៃ ប្រទេសទាំងពីរនាពេលខាងមុខ។

        ក៏ក្នុងថ្ងៃទី២៥សីហា  លោក Nguyen Phu Trong បានអញ្ជើញទទួលជួប ជាមួយប្រធានគណៈបក្សសាមគ្គីនិងអភិវឌ្ឍន៍មីយ៉ាន់ម៉ា (USDP) លោក Than Htay ផងដែរ។

  នាថ្ងៃដដែល លោក លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយប្រធានគណៈបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ លោក Nyan Win៕

ប្រតិកម្មទៅវិញ

ផ្សេងៗ