សកម្មភាពរបស់អនុប្រធារដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ក្នុងដំណើរទស្សកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

(VOVWORLD) -បន្តដំណើរទស្សនកិច្ចជាផ្លូវការម៉ុងហ្គោលីនោះ នាល្ងាចថ្ងៃទី ៩ ឧសភា អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានទទួលជួបសន្ទនាជាមួយគណៈនាយក និងសិស្សានុសិស្សឆ្នើមនៃសាលា វិទ្យាល័យលេខ ១៤ ដែលមានឈ្មោះលោកប្រធានហូជីមិញនៅទីក្រុង Ulan Bator។
សកម្មភាពរបស់អនុប្រធារដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ក្នុងដំណើរទស្សកិច្ចជាផ្លូវការនៅម៉ុងហ្គោលី - ảnh 1អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh (TTXVN) 

បន្តដំណើរទស្សនកិច្ចជាផ្លូវការម៉ុងហ្គោលីនោះ នាល្ងាចថ្ងៃទី ៩ ឧសភា អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានទទួលជួបសន្ទនាជាមួយគណៈនាយក និងសិស្សានុសិស្សឆ្នើមនៃសាលា វិទ្យាល័យលេខ ១៤ ដែលមានឈ្មោះលោកប្រធានហូជីមិញនៅទីក្រុង Ulan Bator។ អនុប្រធារដ្ឋវៀតណាមបានថ្លែងអំណរគុណចំពោះសាលាដែលជានិច្ចកាលយកចិត្តទុកដាក់ ថែរក្សារូបសំណាករបស់លោកប្រធានហូជីមិញដែលបានដាក់តាំងនៅក្នុងបរិវេណសាលានេះថែរក្សានិងពង្រីកមជ្ឈមណ្ឌលវប្បធម៌ហូជីមិញ តែងតែរៀបចំឡើងការប្រឡង និងស្វែងយល់ស្ដីពីជិវិត និងបុព្វហេតុរបស់លោកប្រធានហូជីមិញ។ អនុប្រធារដ្ឋលោកស្រី Dang Thi Ngoc Thinh បានប្រគល់ជូនសាលានូវសម្ភារៈ ឧបករណ៍អប់រំ។ នាល្ងាចថ្ងៃដដែលលោកស្រីបានទទួលជួបសន្ទនាជាមួយលោក S. Dashtsevel ប្រធានសមាគមមិត្តភាពម៉ុងហ្គោលី - វៀតណាម។

          នាព្រឹកថ្ងៃទី ១០ ឧសភា អនុប្រធារដ្ឋវៀតណាមបានចាកចេញពីម៉ុងហ្គោលីហើយអញ្ជើញទៅទីក្រុងតូក្យូប្រទេសជប៉ុនដើម្បីចូលរួមស្និសីទកំពូលស្ដីពីនារីសកលលោកលើកទី ២៧ និងបំពេញទស្សនកិច្ចនៅជប៉ុនចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ ឧសភា៕


 

ប្រតិកម្មទៅវិញ

ផ្សេងៗ