សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dungនៅឡាវ

សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dungនៅឡាវ - ảnh 1
សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dungនៅឡាវ

(VOV)_ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅឡាវ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦
តុលា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung និងគណៈ​ប្រតិភូ​រដ្ឋាភិ
បាលវៀតណាមបានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៅស្ថានទូតវៀត
ណាម និងស្ថាប័នដំណាងរបស់វៀតណាម ប្រចាំនៅឡាវ។ នៅទីនេះ ​ឧបនាយករដ្ឋមន្ត្រី 
លោក Trinh Dinh Dung បានស្នើអោយស្ថានទូតវៀតណាម​ បន្ត​ពង្រឹងនិងពង្រីកលទ្ធ
ផលដែលទទួលបានក្នុងរយៈពេលកន្លងទៅ បន្តរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យរវាងប្រជាជាតិទាំងពីរ ​ជំរុញកិច្ចសហប្រតិបត្តិការ​សេដ្ឋ​កិច្ច ​ពាណិជ្ជកម្ម 
និងវិនិយោគរវាងប្រទេសទាំងពីរ អោយសមស្របជាមួយទំនាក់​ទំនងរវាងប្រទេស
ទាំងពីរ។ 

          ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី​ លោក Trinh Dinh Dung និង​គណៈប្រតិភូ​រដ្ឋាភិបាលវៀតណាម បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរសុខភាពល្អ​ជូន
ចំពោះអតីតនាយករដ្ឋមន្ត្រីឡាវ លោក Thongsing Thammavong ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ