សកម្មភាពរំលឹកខួបទិវាកំណើតរបស់លោកប្រធានហូជីមិញនៅប្រទេសជាច្រើនលើពិភពលោក

(VOVWORLD) - ស្ថានទូតវៀតណាមប្រចាំបារាំង រួមជាមួយអាជ្ញាធរនិងប្រជាជនទីក្រុង Montreuil នៅថ្ងៃទី១៩ ខែឧសភា បានរៀបចំពិធីថ្វាយផ្កានៅរូបបដិមារលោកប្រធានហូជីមិញនៅ ក្នុងឧទ្យាន Montreau របស់ទីក្រុង។ 

សកម្មភាពរំលឹកខួបទិវាកំណើតរបស់លោកប្រធានហូជីមិញនៅប្រទេសជាច្រើនលើពិភពលោក - ảnh 1ពិធីថ្វាយផ្កានៅរូបបដិមារលោកប្រធានហូជីមិញនៅក្នុងឧទ្យាន Montreau។ (រូបថត៖ VOV)
ថ្លែងនៅពិធីនេះ ភារធារី Duong Nguyen Quoc Vinh បានថ្លែងអំណរគុណដល់អាជ្ញាធរទីក្រុង Montreuil ដែលបានរៀបចំពិធីនេះ តាម នោះបង្ហាញឲ្យឃើញទំនាក់ទំនងមិត្តភាពដ៏ស្មោះត្រង់តាំងពីយូរលង់មករវាងប្រជាជនទីក្រុង Montreuil និយាយដោយឡែកនិងប្រជាជនបារាំងនិយាយរួមជាមួយប្រជាជនវៀតណាម។
នាថ្ងៃដដែល ស្ថានទូតវៀតណាមប្រចាំរុស្ស៊ីបានរៀបចំពិធីថ្វាយផ្កានៅរូបបដិមារ លោកប្រធានហូជីមិញនៅទីលានហូជីមិញ រដ្ឋធានីម៉ូស្គូ នៅរូបបដិមារលោកប្រធាន នៅក្នុងឧទ្យានទីក្រុង ព្រមទាំងនៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធនៅស្ថានីយ៍រថភ្លើង Vladivostok ផងដែរ។
ថ្លែងនៅពិធីរំលឹកខួបអនុស្សាវរីយ៍ ដែលត្រូវបានស្ថានទូតវៀតណាមប្រចាំវេណេ ហ្ស៊ុយអេឡារៀបចំនៅថ្ងៃទី១៩ ខែឧសភា តំណាងក្រសួងការបរទេសវេណេហ្ស៊ុយ អេឡានិងសមាគមន៍មិត្តភាពវេណេហ្ស៊ុយអេឡា-វៀតណាមបានសម្ដែងនូវការគោរព សរសើរចំពោះលោកប្រធានហូជីមិញនិងសតិអារម្មណ៍របស់លោក ដែលបាននាំផ្លូវឲ្យ បដិវត្តន៍វៀតណាមឈានដល់ជ័យជំនះដ៏ធំធេងកសាងឡើងប្រទេសវៀតណាមដោយ សន្តិភាព វិបុលភាពនិងរីកចម្រើនយ៉ាងខ្លាំងក្លានាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ