សកម្មភាពរំលឹកខួបទិវាគ្រូពេទ្យវៀតណាម ថ្ងៃទី២៧ កុម្ភៈ

(VOVWORLD) - នាព្រឹកថ្ងៃទី២៦ កុម្ភៈ នៅរដ្ឋធានីហាណូយ មន្ទីរពេទ្យ Bach Mai បានរៀបចំ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៣ ទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី២៧ កុម្ភៈ ឆ្នាំ ១៩៥៥ ថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៨)។


សកម្មភាពរំលឹកខួបទិវាគ្រូពេទ្យវៀតណាម ថ្ងៃទី២៧ កុម្ភៈ - ảnh 1ប្រធានរដ្ឋលោក Tran Dai Quang ប្រគល់គ្រឿងឥស្សៈរិយយការងារថ្នាក់ទី២ជូនចំពោះមន្ទីរពេទ្យ Bach Mai (រូបថត៖ VOV)


នាព្រឹកថ្ងៃទី២៦ កុម្ភៈ នៅរដ្ឋធានីហាណូយ មន្ទីរពេទ្យ Bach Mai បានរៀបចំ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៣ ទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី២៧ កុម្ភៈ ឆ្នាំ ១៩៥៥ ថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៨)។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានស្នើឲ្យ ទីក្រុងហាណូយ ក្រសួងសុខាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធនានាយកចិត្ត ទុកដាក់ បង្កលក្ខណៈងាយស្រួលដើម្បីមន្ទីរពេទ្យ Bach Mai ក្លាយទៅជាមជ្ឈ មណ្ឌលវេជ្ជសាស្ត្រនិងបណ្ដុះបណ្ដាល ស្រាវជ្រាវវិទ្យាសាស្ត្រ ជួរមុខនៅវៀត ណាម ស្មើរនឹងប្រទេសជឿនលឿនក្នុងតំបន់និងលើពិភព លោក។ ប្រធានរដ្ឋលោក Tran Dai Quang សំណូមពរឲ្យបណ្ដាសាស្ត្រាចារ្យ វេជ្ជបណ្ឌិត គ្រូពេទ្យ បុគ្គលិកសុខាភិបាល កម្មាភិបាលផ្នែកសុខាភិបាលនិយាយ រួមនិងមន្ទីរពេទ្យ Bach Mai និយាយដោយឡែក ត្រូវលើកកំពស់គុណភាព ការពិនិត្យព្យាបាលជំងឺនិងថែទាំសុខភាពសំរាប់ប្រជាជនដោយឥតឈប់ឈរ។

“បង្កើនកិច្ចសហប្រតិបតិ្តការអន្តរជាតិក្នុងការផ្លាស់ប្ដូរព័ត៌មាន ចែករំលែកបទពិសោធន៍ក្នុងការពិនិត្យ ព្យាបាលជំងឺ បណ្ដុះបណ្ដាលជំនាញ ជាមួយមន្ទីរពេទ្យអង្គការសុខាភិបាលនៃប្រទេសដទៃដែលមានខឿនសុខាភិបាល ទំនើប។ អនុវត្តន៍ឲ្យបានល្អនូវពាក្យទូន្មានរបស់លោកប្រធានហូជីមិញ “គ្រូពេទ្យ ដូចអ្នកម្ដាយ” ថែទាំអ្នកជំងឺអស់ពីចិត្តពីថ្លើម។ បន្តរៀបចំការពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃសំរាប់ជនក្រីក្រនិងជនរួមជាតិជាជនជាតិភាគតិច”។

នាថ្ងៃដដែល អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានទៅសាកសួរសុខទុក្ខនិងជូនពរចំពោះជួរគ្រូពេទ្យនៅមន្ទីរ ពេទ្យសម្ភពមជ្ឈឹម។ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ក្នុងដំណើរ ទស្សនកិច្ចនៅខេត្ត Quang Tri ក៏បានទៅសាកសួរសុខទុក្ខនិងជូនអំណោយ ចំពោះកម្មាភិបាល បុគ្គលិកសុខាភិបាលនិងអ្នកជំងឺ នៅមជ្ឈមណ្ឌល សុខាភិបាលស្រុក Huong Hoa និងស្រុក Dakrong៕


ប្រតិកម្មទៅវិញ

ផ្សេងៗ