សកម្មភាពរំលឹកខួបលើកទី១០៦នៃទិវានារីអន្តរជាតិលើទូទាំងប្រទេស

(VOVworld)-សំដៅរំលឹកទិវានារីអន្តរជាតិថ្ងៃទី៨មិនា សហព័ន្ធពលករខេត្ត An Giang
បានរៀបចំពិធី ប្រកួតជំនាញដោយប្រធានបទ “ស្ងើចសរសើរមាតុប្រទេស កោះ
សមុទ្រស្រុកកំណើតនិងនារីវៀតណាម”។​ការប្រឡងនេះ ជួយឲ្យកម្មា ភិបាល សមា
ជិក សហជីពក្នុងខេត្តយល់ច្បាស់នូវតួនាទី មុខងាររបស់នារី ក៏ដូច ជាស្មារតីសាមគ្គី
តស៊ូដើម្បីគោលដៅសមភាពភេទនិងការអភិវឌ្ឍន៍របស់នារី។

សកម្មភាពរំលឹកខួបលើកទី១០៦នៃទិវានារីអន្តរជាតិលើទូទាំងប្រទេស - ảnh 1
សួនឧទ្យាន Asia Park Da Nang ក៏បានបញ្ចុះតម្លៃ៥០%
សម្រាបភ្ញៀវជានារីមកទស្សនា

        ព្រឹត្តិការណ៍ទាក់ទិនមួយទៀត ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨មិនា ភ្ញៀវទេសចរ ជានារីពេលមកដល់ទីក្រុង Da Nang នឹងទទួលបានអាទិភាពជាច្រើននៅបណ្តា រមនីយដ្ឋានល្បីៗដើម្បីអំណរសារទទិវានារីអន្តរជាតិថ្ងៃទី៨មិនា។ តាមនោះ ក្នុង
រយៈពេល៣ថ្ងៃនោះ មណ្ឌល ទេសចរណ៍ Ba Na Hills នឹងមានកម្មវិធី ចាប់រង្វាន់ ជូនអំណោយឲ្យភ្ញៀវជានារីពេលទិញគ្រឿងអលង្ការ។ សួនឧទ្យាន Asia Park 
Da Nang ក៏បានបញ្ចុះតម្លៃ៥០%សម្រាបភ្ញៀវជានារីមកទស្សនាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ