សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាយុទ្ធជនពិការពលីវៀតណាម


សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាយុទ្ធជនពិការពលីវៀតណាម  - ảnh 1
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាយុទ្ធជនពិការពលីវៀតណាម (VNA)

(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាយុទ្ធជនពិការពលីវៀតណាម
 (ថ្ងៃទី ២៧ កក្កដា) នាយប់ថ្ងៃទី ២៤ កក្កដា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ
កម្មវិធី សិល្បៈដោយប្រធានបទ «ទឹកដីសូមតបស្នងសងគុណ»។ លោក Nguyen
 The Ky អគ្គ នាយកវិទ្យុសម្លេងវៀតណាមបានចូលរួមកម្មវិធីនេះ។

        នាថ្ងៃទី​ ២៤ កក្កដា ពិធីរំលឹកវិញ្ញាណក្ខន្ធនិងសូត្រម​ន្តបង្សុកូលបណ្ដាយុទ្ធ
ជន ពលីត្រូវបានរៀបចំឡើងនៅភូមិ Chu Tan Kra ឃុំ Ya Xier ស្រុក Sa Thay
ខេត្ត Kon Tum ភាគកណ្ដាលវៀតណាម។ ថ្លែងមតិនៅទីនេះ លោក  Nguyen
Van Vinh អតីតយុទ្ធជន នៃកងវរៈសេនាធំលេខ ២០៩ បានឲ្យដឹងថា៖

        «រដ្ឋអំណាចនិងសមាគមន៍ពុទ្ធសាសនាស្រុក Sa Thay បានរៀបចំឡើង
ពិធី សូត្រមន្តបង្សកូលបណ្ដាយុទ្ធជនពលីដែលធ្វើឲ្យខ្ញុំរំជួលចិត្តណាស់។ ខ្ញុំ
ឃើញថា៖ បណ្ដាមិត្តរួមអរុនរបស់ខ្លួនដែលបានពលីជីវិតត្រូវបានរដ្ឋអំណាច
យកចិត្តទុកដាក់។»

នាយប់ថ្ងៃដ៏ដែល នៅខេត្ត Quang Binh ភាគកណ្ដាលវៀតណាម បានប្រព្រឹត្ត
ទៅកម្មវិធីសិល្បៈពិសេស «រុងរឿងជារៀងរហូត» ក្នុងឱកាសរំលឹកខួប
 អនុស្សាវរីយ៍ទិវាយុទ្ធជនពិការពលីវៀតណាម (ថ្ងៃទី ២៧ កក្កដា) និងលើកទី
 ១០៥ ទិវា កំណើតនាយឧត្តមសេនីយ៍  Vo Nguyen Giap (ថ្ងៃទី​២៥ សីហា)៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ