សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាយុទ្ធជនពលីពិការនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ១០ កក្កដា នៅទីក្រុងហាណូយ គណៈចាត់តាំង ថ្នាក់ជាតិរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាងយុទ្ធជនពលី ពិការបានរៀបចំសន្និសីទការសែតស្តីអំពីឱកាសនេះ។
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាយុទ្ធជនពលីពិការនៅវៀតណាម - ảnh 1 សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាយុទ្ធជនពលីពិការនៅវៀតណាម

(VOVworld) – នារសៀលថ្ងៃទី ១០ កក្កដា នៅទីក្រុងហាណូយ គណៈចាត់តាំង ថ្នាក់ជាតិរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាងយុទ្ធជនពលី ពិការបានរៀបចំសន្និសីទការសែតស្តីអំពីឱកាសនេះ។ កម្មវិធីស្ពានទូទស្សន៍មួយ នឹងត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ ទីក្រុងហូជីមិញ ខេត្ត Quang Tri ខេត្ត Thai Nguyen។ រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀត ណាម លោក Dao Ngoc Dung បានឲ្យដឹងថា៖

        «ខែកក្កដាមានអត្ថន័យពិសេសចំពោះមាតុប្រទេសចំពោះប្រជាជនទាំងមូល។ ខេត្តក្រុងចំនួន ៦៣ ទាំងមូលទទួលបានសេចក្តីសម្រេចស្តីអំពីការរៀបចំពិធី រំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាយុទ្ធជនពលីពិការ។ យើងថ្លែងអំណគុណ ចំពោះអ្នកមានគុណូបការៈទាំងអស់ ជាពិសេសគឺសាច់ញាតិរបស់បណ្ដាយុទ្ធជន ពលី។ ការទទួលខុសត្រូវរបស់យើងគឺធ្វើអស់ពីចិត្តពីឆ្លើម៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ